Close

ស៊ីហ្គេម ២០២៣ រកឃើញ ៣ ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសារបាល់ទាត់បុរស

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ កីឡា
ស៊ីហ្គេម ២០២៣ រកឃើញ ៣ ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសារបាល់ទាត់បុរស ស៊ីហ្គេម ២០២៣ រកឃើញ ៣ ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសារបាល់ទាត់បុរស

ឆ្លងកាត់ការប្រកួតជាងមួយសប្ដាហ៍លើទីលាន ការប្រកួតកីឡាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុជុំទី៣ហើយ ក្នុងនោះគេបានរកឃើញលក្រុមខ្លាំងចំនួន ៣ហើយ កក់កៅអីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទោះបីការប្រកួតក្នុងពូលនៅសល់មួយប្រកួតទៀតក៏ដោយ។

សម្រាប់ក្រុមខ្លាំងទាំង៣ដែលបានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គខ្វែងនោះរួមមាន៖ ម្ចាស់ការពារដំណែងជើងឯកវៀតណាម, ក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។ ក្រុមខ្លាំងទាំងបីនេះ មិនដែលចាញ់នោះទេ ឆ្លងកាត់ការប្រកួតចំនួន៣កន្លងមក ពោលគឺឈ្នះទាំងបីប្រកួតដូចគ្នា។

១.ក្រុមជម្រើសជាតិវៀត: ឆ្លងកាត់ការប្រកួតចំនួន៣លើកកន្លងមក វៀតណាម បានយកឈ្នះ ឡាវ ក្នុងលទ្អផល ២-០ នៅប្រកួតបើកឆាក ហើយបានបន្តយកឈ្នះ សិង្ហបុរី ៣-១ នៅប្រកួតទី២ ខណៈប្រកួតទី៣ បានយកឈ្នះជើងខ្លាំងម៉ាឡេស៊ី ក្នុងលលទ្ធផល ២-១។

២.ក្រុមជម្រើសជាតិថៃ: ជើងខ្លាំងប្រចាំតំបន់អាស៊ានមួយនេះ បានយកឈ្នះ សិង្ហបុរី ៣-១ ក្នុងប្រកួតបើកឆាក ហើយបន្តយកឈ្នះ ម៉ាឡេស៊ី ២-០ ចំណែកប្រកួតទី៣ បានយកឈ្នះ ក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល ៤-១។

៣.ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី: ជើងខ្លាំងក្នុងពូល A រូបនេះ ស្ថិតក្នុងពូលដ៏ងាយស្រួលសម្រាប់ពួកគេ ដោយបានយកឈ្នះ ហ្វីលីពីន ៣-០ នៅប្រកួតទីមួយ ហើយបន្តយកឈ្នះ មីយ៉ាន់ម៉ា ៥-០ នៅប្រកួតទី២ ខណៈប្រកួតទី៣ បានយកឈ្នះ ទីម័រ ៣-០។

ដូច្នេះសរុបមក នៅសល់តែមួយក្រុមទៀតប៉ុណ្ណោះ នឹងរកឃើញក្រុមទាំង៤ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយរងចាំដល់ប្រកួតទី៤ ទើបអាចកាត់សេចក្ដី៕

អត្ថបទទាក់ទង