Close

អ៊ីរ៉ង់ ទំនងជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតគ្រាប់នុយក្លេអ៊ែរបានដោយខ្លួនឯង

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ទំនងជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតគ្រាប់នុយក្លេអ៊ែរបានដោយខ្លួនឯង អ៊ីរ៉ង់ ទំនងជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតគ្រាប់នុយក្លេអ៊ែរបានដោយខ្លួនឯង

បរទេស ៖ ថ្មីៗនេះ មានការលើកឡើងពីសំណាក់រដ្ឋមន្ត្រីនៃក្រសួងការពារជាតិនៃប្រទេសអ៊ីស្រាអ៊ែលថា ប្រទេសអ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះទំនងជាបានចំរាញ់សារជាតិអ៊ុយរ៉ាញ៉ូមបានគ្រប់គ្រាន់ហើយដើម្បីអាចផលិតគ្រាប់បែកនុយក្លេអ៊ែរបានដោយខ្លួនឯង និងបានច្រើនគ្រាប់ទៀតផង។

រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអ៊ីស្រាអ៊ែល លោក Yoav Gallant ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចក្នុងទីក្រុងអាតែននោះបានលើកឡើងថារដ្ឋាភិបាលក្រុងតេហេរ៉ង់បានឈានទៅដល់ដំណាក់កាលមួយទៀតដែលអាចផលិតគ្រាប់ក្បាលនុយក្លេអ៊ែរដោយខ្លួនឯង។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អ៊ីរ៉ង់បានរង់ចាំពេលវេលានេះជាយូរមកហើយហើយអ៊ឺរ៉ង់នឹងមិនផលិតគ្រាប់នុយក្លេអ៊ែរតែមួយគ្រាប់នោះឡើយ ដូចនេះដំណឹងនេះអាចសមល្មមនឹងក្លាយទៅជាការគម្រាមកំហែងដល់បញ្ហាសន្តិសុខក្នុងតំបន់មជ្ឈឹមបូព៌ាទាំងមូល។

លោក Gallant បានពោលថា ៖ អ៊ីរ៉ង់មិនទាន់សប្បាយចិត្តនៅឡើយនៅពេលដែលអាចធ្វើការផលិតបានគ្រាប់នុយក្លេអ៊ែរលើកដំបូងបាននោះ ប៉ុន្តែពីព្រោះថាបំណងរបស់អ៊ីរ៉ង់នោះគឺធ្វើការផលិតយ៉ាងណាឲ្យបានទៅដល់៥គ្រាប់ខណៈដែលបច្ចុប្បន្នសារធាតុសំខាន់ៗផ្សេងទៀតសម្រាប់ផលិតនុយក្លេអ៊ែរមានត្រឹមតែ២០ទៅ៦០ភាគរយប៉ុណ្ណោះ។

កាលពីខែមិនាកន្លងមកមន្ត្រីយោធាជាន់ខ្ពស់អាមេរិក Mark Milley ធ្លាប់បានធ្វើការព្យាករណ៍ស្រដៀងគ្នាដែរថាទីក្រុងតេហរ៉ង់នឹងអាចចំរាញ់បានសារធាតុចាំបាច់សម្រាប់ផលិតគ្រាប់នុយក្លអ៊ែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែប្រទេសអ៊ីស្លាមមួយនេះនឹងត្រូវការពេលវេលាបន្ថែមច្រើនខែទៀតទើបអាចប្រើប្រាស់គ្រាប់បែកទាំងនោះបាន៕

អត្ថបទទាក់ទង