Close

តោះ ! មកដឹងពីតម្លៃមេដាយនីមួយៗ ដែលកីឡាករ កីឡាការិនីកម្ពុជា ទទួលបានពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ កីឡា
តោះ ! មកដឹងពីតម្លៃមេដាយនីមួយៗ ដែលកីឡាករ កីឡាការិនីកម្ពុជា ទទួលបានពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំនេះ តោះ ! មកដឹងពីតម្លៃមេដាយនីមួយៗ ដែលកីឡាករ កីឡាការិនីកម្ពុជា ទទួលបានពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំនេះ

ដូចដែលប្រិយមិត្តបានដឹងហើយថា ពិធីបើកការប្រកួតស៊ីហ្គេមមិនទាន់បានសម្ពោធបើកជាផ្លូវការណ៍ផង ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានឈ្នះមេដាយសរុបចំនួន ៩គ្រឿងទៅហើយ ក្នុងនោះមានមេដាយមាស៥គ្រឿង និងប្រាក់ ៤គ្រឿង។

ដូច្នេះ យើងនឹងទៅមើលពីប្រាក់រង្វាន់លើកទឹកចិត្ដរបស់ រាជរដ្ឋាភិបាលកម្ពុជា នៃប្រភេទមេដាយនីមួយៗ សម្រាប់ក្រុមកីឡាករ កីឡាការិនីកម្ពុជា ដែលទទួលបានពីការខិតខំក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមការចេញផ្សាយរបស់ទំព័រផ្លូវការណ៍របស់គណកម្មការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានឈ្មោះថា Cambodia 2023 បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជ័យលាភីមេដាយអត្តពលិកកម្ពុជា នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានដូចជា៖

🥇មេដាយមាស ៤០លានរៀល
🥈មេដាយប្រាក់ ៣០លានរៀល
🥉មេដាយសំរឹទ្ធ ១៦លានរៀល។

គួររំលឹកថា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ធ្លាប់បានលើកឡើងថា ដោយការកត្តាជាច្រើនក្នុងការត្រៀមខ្លួនជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងការចូលរួមប្រកួតលើវិញ្ញាច្រើនផងនោះ ម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ នឹងដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម មុនៗ។

ក្រោយពីការប្រកួតប្រជែងគ្នាច្រើនថ្ងៃមកនេះ គេសង្កេតឃើញថា កម្ពុជា កំពុងធ្វើបានល្អជាងគេ ដោយបានទទួលមេដាយមាសច្រើនជាងគេ។ ក្នុងនោះកម្ពុជាទទួល មេដាយមាស៥ និងមេដាយប្រាក់៤ ចំណែក ហ្វីលីពីន ទទួលមេដាយមាស២ មេដាយប្រាក់២ និងមេដាយសំរិទ្ធិ៣ ស្របពេលដែលប្រទេសថៃ ទទួលមេដាយមាស១ មេដាយប្រាក់១ និងមេដាយសំរិទ្ធិ២៕

អត្ថបទទាក់ទង