Close

ថៃ បញ្ចេញបញ្ជីឈ្មោះកីឡាករ២០នាក់ចុងក្រោយចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា ក្នុងនោះមាន២នាក់លេងនៅអឺរ៉ុប

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ កីឡា
ថៃ បញ្ចេញបញ្ជីឈ្មោះកីឡាករ២០នាក់ចុងក្រោយចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា ក្នុងនោះមាន២នាក់លេងនៅអឺរ៉ុប ថៃ បញ្ចេញបញ្ជីឈ្មោះកីឡាករ២០នាក់ចុងក្រោយចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា ក្នុងនោះមាន២នាក់លេងនៅអឺរ៉ុប

សហព័ន្ធកីឡាបាល់ទាត់ថៃ(FAT) កាលពីយប់ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បានប្រកាសបញ្ជីឈ្មោះកីឡាករ ២០នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ ដើម្បីទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្នុងបញ្ជីនេះ មានកីឡាករ២រូប ដែលប្រកបអាជីពនៅអឺរ៉ុប រួមមាន កីឡាករ Achitpol Keereerom លេងនៅក្លិប FC Augsburg II ប្រទេសអាល្លឺម៉ង់ និងកីឡាករ Chayapipat Supunpasuch លេងនៅក្លិប Praiense ប្រទេសព័រទុយហ្គាល់។

ក្រៅពីកីឡាករទាំងពីរ ក្រុមដំរីសឹកវ័យក្មេង ក៏មានតារាឆ្មើមដែលកំពុងប្រកបអាជីពនៅលីគកំពូលថៃផងដែរ ដូចជា ខ្សែការពារ Jonathan Khemdee របស់ក្លិបបាល់ទាត់ Ratchaburi, ខ្សែបម្រើ Airfan Doloh របស់ Buriram United និងខ្សែប្រយុទ្ធ Teerasak Poeiphimai របស់ Port FC ។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង២០នាក់របស់ថៃ៖

🔸អ្នកចាំទី៖
• Soponwit Rakyart (2001 – Phrae United)
• Thirawoot Sraunson (2001 – Kasetsart)

🔸ខ្សែការពារ៖
• Chatmongkol Rueangthanarot (2002 – Chonburi )
• Jonathan Khemdee (2002 – Ratchaburi)
• Songchai Thongcham (2001 – Chonburi )
• Apisit Saenseekammuan (2002 – Nongbua Pitchaya )
• Bukkoree Lemdee (2004 – Customs United )
• Pongsakorn Trisat (2003 – Samut Prakan City )
• Jakkapong Sanmahung (2002 – Uthai Thani )

🔸ខ្សែបម្រើ៖
• Chayapipat Supunpasuch (2001 – Praiense 🇵🇹)
• Airfan Doloh (captain) (2001 – Buriram United )
• Channarong Promsrikaew (2001 – Chonburi )
• Purachet Thodsanit (2001 – Muangthong United )
• Leon James (2001 – Nongbua Pitchaya )
• Settasit Suvannaseat (2002 – Chiangrai United )
• Thirapak Prueangna (2001 – Ayutthaya United )

🔸 ខ្សែប្រយុទ្ធ៖
• Achitpol Keereerom (2001 – FC Augsburg II  🇩🇪)
• Teerasak Poeiphimai (2002 – Port )
• Anan Yodsangwal (2001 – Lamphun Warriors )
• Yotsakorn Burapha (2005 – Samut Prakan City )។

ក្រុមជម្រើសជាតិថៃ នឹងចេញដំណើរពីទីក្រុងបាំងកក ប្រទេសថៃ មកកាន់កម្ពុជា នៅថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែមេសានេះ ហើយចាប់ផ្តើមយុទ្ធនាការប្រកួត ទល់នឹងក្រុម ជម្រើសជាតិសិង្ហបុរី អាយុក្រោម ២២ឆ្នាំ នៅថ្ងៃអាទិត្យ។

គួររំលឹកថា ក្រុមដំរីសឹកថៃ ជាក្រុមដែលទទួលបានជោគជ័យបំផុត ក្នុងការប្រកួតបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ដោយឈ្នះសរុប ១៦ ពាន។ លើកចុងក្រោយដែលថៃឈ្នះមេដាយមាសកីឡាបាល់ទាត់បុរស គឺនៅឆ្នាំ២០១៧។

ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១៦ ខែឧសភា ខណៈ ស៊ីហ្គេមឆ្នាំ ២០២៣ នឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី ៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី ១៧ ខែឧសភា៕



អត្ថបទទាក់ទង