Close

ត្រីមាសទី១ កម្ពុជាប្រមូលចំណូលពីពន្ធគយបានជាង ៥៦០ លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ សង្គម
ត្រីមាសទី១ កម្ពុជាប្រមូលចំណូលពីពន្ធគយបានជាង ៥៦០ លានដុល្លារ ត្រីមាសទី១ កម្ពុជាប្រមូលចំណូលពីពន្ធគយបានជាង ៥៦០ លានដុល្លារ

ភ្នំពេញ ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ២ ៣០២,៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៥៦៤,១ លានដុល្លារអាមេរិក) ថយចុះប្រមាណ ៥,២% ធៀបនឹងចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីថ្មីៗនេះ។

របាយការណ៍បានឱ្យដឹងថា លទ្ធផលនេះសម្រេចបាន ២០,៥% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

បើពិនិត្យចំណូលតាមប្រភេទពន្ធនិងអាករ និងតាមក្រុមទំនិញនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣  គឺមានលទ្ធផល ដូចខាងក្រោម៖ តាមប្រភេទពន្ធនិងអាករ -អាករលើតម្លៃបន្ថែមមានចំនួន ៩៤៩,៨ ប៊ីលានរៀល ត្រូវជា ៤១,២% នៃចំណូលសរុប -អាករពិសេសមានចំនួន ៧៥២,២ ប៊ីលានរៀល ត្រូវជា ៣២,៧% នៃចំណូលសរុប -ពន្ធគយមានចំនួន ៤៥៩,៥ ប៊ីលានរៀល ត្រូវជា ២០,០% នៃចំណូលសរុប -អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៨៧,៦ ប៊ីលានរៀល ត្រូវជា ៣,៨% នៃចំណូលសរុប និង-អាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ៥៣,៨ ប៊ីលានរៀល ត្រូវជា ២,៣% នៃចំណូលសរុប។

តាមក្រុមទំនិញ -យានយន្តនិងគ្រឿងចក្រមានចំនួន ៨៣៥,៦ ប៊ីលានរៀល ត្រូវជា ៣៦,៣% នៃចំណូលសរុប -ទំនិញចម្រុះមានចំនួន ៧៥៧,២ ប៊ីលានរៀល ត្រូវជា ៣២,៩% នៃចំណូលសរុប -ផលិតផលតេលសិលាមានចំនួន ៥៥៣,៥ ប៊ីលានរៀល ត្រូវជា ២៤,០% នៃចំណូលសរុប និង-គ្រឿងសំណង់និងកម្រៃផ្សេងៗមានចំនួន ១៥៦,៦ ប៊ីលានរៀល ត្រូវជា ៦,៨% នៃចំណូលសរុប។

Kinh tế Việt Nam năm 2035 xếp 19 thế giới: Đừng chỉ hoài nghi, cười khẩy! | Báo Dân trí

ទន្ទឹមនេះ ទំហំនៃការនាំចេញក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ រួមមាន៖ -ការនាំចេញផលិតផលកាត់ដេរមានចំនួន ២ ៤៤៩,៤ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧០៥,៦ លានដុល្លារអាមេរិក ត្រូវជា ២២,៤% -ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ឈើកែច្នៃ ផលិតផលពីប្លាស្ទិក គ្រឿងបន្លាស់រថយន្ត កុងផ្លាកេ អំពូលលម្អ ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១ ៤៤២,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២២៩,៨ លានដុល្លារអាមេរិក ត្រូវជា ១៨,៩%។

ទន្ទឹមនេះ ការនាំចេញកសិផលមានចំនួន ១ ២៥៩,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៣៥,៦ លានដុល្លារអាមេរិក ត្រូវជា ១០,៨% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៤១១,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១២,៨ លានដុល្លារអាមេរិក (៣៧,៧%), ការនាំចេញអង្ករមានតម្លៃ ១២៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០,៩ លានដុល្លារអាមេរិក (១៩,៩%), កៅស៊ូនាំចេញមានតម្លៃ ៩៣,១ លានដុល្លារអាមេរិក ថយចុះប្រមាណ ១០,១ លានដុល្លារអាមេរិក (៩,៨%), និងកសិផលផ្សេងទៀតមានតម្លៃ ៦២៨,៤ លានដុល្លារអាមេរិក កើនឡើង ១២ លានដុល្លារអាមេរិក (២,០%)។

Trafficthor Group S.A de C.V. | LinkedIn

សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលបានចំណូលចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៦៩០,៥ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ១៨,៣% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ១០៤,៩% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនាពេលកន្លងមក ថា ភារកិច្ចសំខាន់របស់យើង គឺការងារកៀគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា សមិទ្ធផលដែលទទួលបាននាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យមានដូចជា៖ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសង្គម តាមរយៈការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធគយ នៅតាមសាខា និងការិយាល័យនានានៅទូទាំងប្រទេស៕

អត្ថបទទាក់ទង