Close

Real Madrid និង AC Milan កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ កីឡា
Real Madrid និង AC Milan កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL Real Madrid និង AC Milan កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL

បរទេស : ក្រុមអធិរាជស Real Madrid និងក្រុមយក្សមកពីអ៊ីតាលី AC Milan បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League មុនក្រោយ ក្រោយទម្លាក់ក្រុមតោខៀវ Chelsea និងក្រុមកំពុងឡើងជើង Napoli។

នៅពានរង្វាន់កំពូលអឺរ៉ុប Champions League វគ្គ ៨ក្រុមចុងក្រោយ ជើងទី២ យប់មិញនេះ មានការប្រកួតចំនួនពីរគូ ហើយលេងនៅម៉ោងដំណាលគ្នា។ គូប្រកួតទីមួយគឺក្រុម Real Madrid ប្រកួតជាមួយ Chelsea នៅឯ Stamford Bridge ប្រទេសអង់គ្លេស ហើយការប្រកួតដ៏ជក់ចិត្តនេះ មានការស៊ុតគ្នាសរុបចំនួន ២៩ដង ប៉ុន្តែក្រុមម្ចាស់ផ្ទះ Chelsea មិនអាចធ្វើអ្វីក្រុមភ្ញៀវបានទេ ដោយក្រុមភ្ញៀវ Real Madrid បានស៊ុតបញ្ជូលទីលើម្ចាស់ផ្ទះរហូតដល់ ២គ្រាប់ ដោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Rodrygo នៅនាទី៥៨ និងនាទី ៨០។ សរុបលទ្ធផលទាំងពីរជើង Real Madrid ៤-០ Chelsea។

ងាកមកចាប់អារម្មណ៍មួយគូទៀត រវាងក្រុមនៅក្នុងទឹកដីអ៊ីតាលី ដូចគ្នា ក្រុមកំពុងឡើងជើង Napoli ជាមួយ AC Milan។ ការប្រកួតដែលធ្វើឡើងក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៥ម៉ីននាក់ បានបញ្ចប់ទៅដោយលទ្ធផល ១ ទល់នឹង ១។ យ៉ាងណា ក្រុម AC Milan បានយកឈ្នះ Napoli នៅជើងទី១ ដូច្នេះសរុបលទ្ធផលទាំងពីរជើង AC Milan បានយកឈ្នះ Napoli ២-១ ឡើងទីកាន់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដូច្នេះ Real Madrid និង AC Millan នឹងនៅអង្គុយរងចាំការប្រកួតរវាង Bayern Munich ជាមួយ Manchester City និង Benfica ជាមួយ Inter Millan យកពីរក្រុមដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

អត្ថបទទាក់ទង