Close

ប្រទះឃើញកូនផ្សោតទី ២ ទើបនឹងកើតនៅអន្លង់កាំពី

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ប្រទះឃើញកូនផ្សោតទី ២ ទើបនឹងកើតនៅអន្លង់កាំពី ប្រទះឃើញកូនផ្សោតទី ២ ទើបនឹងកើតនៅអន្លង់កាំពី

ក្រចេះ ៖ អ្នកបើកទូកទេសចរណ៍ប្រចាំអន្លង់កាំពីបានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន ០១ នាថ្ងៃទី ០២ នៃចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកបើកទូកទេសចរណ៍បានរាយការជូនប្រធានឆ្មាំទន្លេ និងមន្ត្រីជលផលខេ្តតក្រចេះ និងបុគ្គលិកអង្គការ WWF ដើម្បីជាព័ត៌មានកត់ត្រា និងតាមដានបន្តទៀត។

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ០៣ថ្ងៃ។ នេះជាកូនផ្សោតទី០២ ដែលបានកត់ត្រានៅឆ្នាំ២០២៣។

សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕

អត្ថបទទាក់ទង