Close

ក្រោយដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ U-20 World Cup ពេលនេះ ឥណ្ឌូណេស៊ី ដាក់គោលដៅ​យកមេដាយមាសឲ្យបាននៅ​ស៊ីហ្គេម​ ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ កីឡា
ក្រោយដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ U-20 World Cup ពេលនេះ ឥណ្ឌូណេស៊ី ដាក់គោលដៅ​យកមេដាយមាសឲ្យបាននៅ​ស៊ីហ្គេម​ ២០២៣ ក្រោយដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ U-20 World Cup ពេលនេះ ឥណ្ឌូណេស៊ី ដាក់គោលដៅ​យកមេដាយមាសឲ្យបាននៅ​ស៊ីហ្គេម​ ២០២៣

បន្ទាប់ពីដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ U-20 World Cup ពេលនេះ ឥណ្ឌូណេស៊ី បានបោះទុនជាច្រើនសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ដើម្បីធ្វើយ៉ាងណាយកឲ្យបាននូវមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមកាសែត vietnam post។


ជាការពិត គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Indra Sjafti និងកីឡាកររបស់លោកកាលពីពេលថ្មីៗនេះទទួលបានការចាប់អារម្មណ៍គ្រប់មជ្ឈដ្ឋានក្នុងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងរដ្ឋ ដោយបានវិនិយោគយ៉ាងច្រើនលើក្រុម U-22 នេះ ដើម្បីធ្វើយ៉ាងណាគ្រងតំណែងជើងឯកនៅកម្ពុជា។

មែនទែនទៅ U-22 ឥណ្ឌូណេស៊ី មានការប្រកួតមិត្តភាពចំនួន ៤ប្រកួត ក្នុងនោះប្រកួតបាន៣ប្រកួតរួចរាល់ហើយ និងនៅសល់មួយប្រកួតចុងក្រោយ ដែលនឹងលេងនៅថ្ងៃទី១៩ ខែមេសានេះ  មុននឹងចូលរួមប្រកួតប្រជែងនៅស៊ីហ្គេមនៅកម្ពុជា។

គួររំលឹកថា នៅស៊ីហ្គេមឆ្នាំ ២០២២ នៅប្រទេសវៀតណាម លោក Shin Tae-yong បាននាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ ៣៕

អត្ថបទទាក់ទង