Close

ឆ្នាំនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបមានទីតាំងលេងកម្សាន្តចំនួន៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ៤៤ប្រភេទ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឆ្នាំនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបមានទីតាំងលេងកម្សាន្តចំនួន៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ៤៤ប្រភេទ ឆ្នាំនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបមានទីតាំងលេងកម្សាន្តចំនួន៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ៤៤ប្រភេទ

ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជាបាននឹងកំពុងមមាញឹកក្នុងការរៀបចំតុបតែងតំបន់កម្សាន្តទាំងក្នុងក្រុងសៀមរាប ក៏ដូចជាទីតាំងលេងកម្សាន្តនានានៅតំបន់រមណីយដ្ឋានអង្គរសរុបចំនួន ៦ទីតាំង និងមានទីតាំងល្បែងលេងកម្សាន្តដល់ទៅ ៤៤ ប្រភេទ សម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្ត ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះក៏មានយុវជនស្ម័គ្រចិត្តជាង ៥ ពាន់នាក់មកចូលរួមផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់រថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ជូនបងប្អូនធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តផ្សេងៗ ដោយឡែកខេត្តសៀមរាបមានរថយន្តចំនួន ១០០គ្រឿងផងដែរសម្រាប់ដឹកជញ្ជូនពីរាជធានីភ្នំពេញមកខេត្តសៀមរាប និងពីសៀមរាបទៅភ្នំពេញវិញ។

ក្រៅពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ បងប្អូនអាចចូលរួមកម្សាសប្បាយតាមរមណីយដ្ឋាននានាជាច្រើន ក្រៅពីតំបន់រមណីយដ្ឋានអង្គរ ក៏មានរមណីយដ្ឋានកែឆ្នៃជាច្រើនដែលបានត្រៀមទទួលភ្ញៀវទេចរជាតិ និងអន្តរជាតិផងដែរ៕

អត្ថបទទាក់ទង