Close

ស៊ីហ្គេម  ២០២៣ ៖ វៀតណាម ដាក់គោលដៅការពារតំណែងជើងឯកផ្នែកបាល់ទាត់ទាំងផ្នែកបុរស និងនារី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ កីឡា
ស៊ីហ្គេម  ២០២៣ ៖ វៀតណាម ដាក់គោលដៅការពារតំណែងជើងឯកផ្នែកបាល់ទាត់ទាំងផ្នែកបុរស និងនារី ស៊ីហ្គេម  ២០២៣ ៖ វៀតណាម ដាក់គោលដៅការពារតំណែងជើងឯកផ្នែកបាល់ទាត់ទាំងផ្នែកបុរស និងនារី

លោក Duong Nghiep Khoi អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានមានប្រសាសន៍ថា វៀតណាម នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីការពារជើងឯកបាល់ទាត់បុរស និងនារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) នៅកម្ពុជា។

ឆ្លើយតបនឹងសារព័ត៌មានស្តីពីលទ្ធផលនៃការចាប់ឆ្នោតបាល់ទាត់បុរស និងនារី វៀតណាម កាលពីថ្ងៃទី៥ ខែមេសា លោកបានទទួលស្គាល់ពីការលំបាក និងបញ្ហាប្រឈមរបស់ក្រុមនានា។

លោកបានបន្តថា៖ «យើងរំពឹងថា ក្រុមវៀតណាម ធ្លាក់ទៅក្នុងពូលដ៏ពិបាកមួយ។

ក្រុមនារីវៀតណាម នឹងត្រូវជួបគូប្រជែងខ្លាំងដូចជា ហ្វីលីពីន និងមីយ៉ាន់ម៉ា ខណៈដែលក្រុមបុរស វិញនឹងត្រូវជួបថៃ ដែលជាគូគីឡូធ្ងន់ រួមជាមួយម៉ាឡេស៊ី និង សិង្ហបុរី ដែលជាគូប្រជែងដ៏ពិបាកផងដែរ។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ វៀតណាម ស្ថិតក្នុងពូល B ជាមួយ ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ការប្រកួតក្នុងពូល A នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមេសា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈពូល B ប្រកួតធ្វើឡើងនៅថ្ងៃទី ៣០ ខែមេសា នៅកីឡដ្ឋាន Prince Stadium។

សម្រាប់កីឡាបាល់ទាត់នារី វៀតណាមនឹងស្ថិតក្នុងពូល A ជាមួយហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ការប្រកួតបាល់ទាត់នារី នឹងធ្វើឡើងនៅកីឡដ្ឋាន Army Stadium និង Smart RSN Stadium ចាប់ពីថ្ងៃទី ២-១៥ ឧសភា៕

អត្ថបទទាក់ទង