Close

Benzema ស៊ុត Hat-trick ជួយ Real Madrid ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa del Rey

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ កីឡា
Benzema ស៊ុត Hat-trick ជួយ Real Madrid ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa del Rey Benzema ស៊ុត Hat-trick ជួយ Real Madrid ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa del Rey

ខ្សែប្រយុទ្ធសញ្ជាតិបារាំង កីឡាករ Karim Benzema បានស៊ុតបញ្ជូលទី៣គ្រាប់ម្នាក់ឯង(Hat-trick ) ជួយក្រុមស្ដេចស Real Madrid លត់ក្រុមអ្នកមានបុណ្យ FC Barcelona ៤ ទល់នឹង ០ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey។

Barca ដែលឈ្នះ Clasico ជាលើកទី ៤ ជាប់ៗគ្នានៅរដូវកាលនេះ បានសម្លឹងមើលទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះ ១-០ ក្នុងជើងទីមួយ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងក្នុងទីក្រុង Madrid នាកីឡដ្ឋាន Santiago Bernabéu  កាលពីខែមុន។ ប៉ុន្តែការប្រកួតជើងទី២នេះ ពួកគេមិនអាចធ្វើអ្វីបានឡើយ ហើយក្រុមភ្ញៀវ Real Madrid បែរជាមកលត់ម្ចាស់ផ្ទះយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០។ ដូច្នេះសរុបលទ្ធផលទាំងពីរជើង Real Madrid បានយកឈ្នះលើ Barcelona ៤-១។

៤គ្រាប់របស់ Real Madrid រកបានដោយកីឡាករវ័យក្មេង Vinicius Jr នៅចុងតង់ទីមួយ នាទី៤៥+១ ខណៈ ៣គ្រាប់ទៀតរកបានដោយ Karim Benzema នៅនាទី ៥០,៥៨ និង ៨០។ សរុបមក Benzema ក្លាយជាកីឡាករ Real ដំបូងដែលស៊ុតបញ្ចូលទីបាន Hat-trick ក្នុងការប្រកួត Clasico នៅ Nou Camp ចាប់តាំងពី Ferenc Puskas ក្នុងឆ្នាំ ១៩៦៣។

គួរបញ្ជាក់ថា ក្រុមរបស់លោក Carlo Ancelotti នឹងជួបជាមួយ Osasuna នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៣៕

 

អត្ថបទទាក់ទង