Close

ចិន និងប្រេស៊ីល ព្រមព្រៀងគ្នាសាកល្បងបញ្ឈប់ការប្រើប្រាស់លុយដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិន និងប្រេស៊ីល ព្រមព្រៀងគ្នាសាកល្បងបញ្ឈប់ការប្រើប្រាស់លុយដុល្លារ ចិន និងប្រេស៊ីល ព្រមព្រៀងគ្នាសាកល្បងបញ្ឈប់ការប្រើប្រាស់លុយដុល្លារ

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសចិន និងប្រទេសប្រេស៊ីលកាលពីថ្ងៃម្សិលមិញនេះបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយក្នុងគោលបំណងដើម្បីបញ្ឈប់ការប្រើប្រាស់រូបិយវត្ថុជាលុយដុល្លារក្នុងដំណាក់ការសាកល្បង ឬអន្តរការី និងពង្រឹងមកវិញនៃកិច្ចសហប្រតិបត្តិការចំពោះវិស័យចំណីអាហារ និងរ៉ែ។

យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានបរទេសជាច្រើនបានឲ្យដឹងដែរថា កិច្ចព្រមព្រៀងរវាងប្រទេសជាសមាជិករបស់ BRICS ទាំងពីរនេះធ្វើឡើងក្នុងគោលបំណងសំខាន់ផ្តោតទៅល់ការធ្វើប្រតិបត្តិការទាំងពាណិជ្ជកម្ម និងហិរញ្ញវត្ថុដោយផ្ទាល់រវាងគ្នាជំនួសឲ្យការប្រើប្រាស់លុយដុល្លារទៅជាការប្រើប្រាស់លុយប្រេស៊ីល (real) និងលុយចិន (renminbi)វិញ។

ប្រភពព័ត៌មានមួយបានសរសេរថាការសម្រេចចិត្តរបស់ចិន និងប្រេស៊ីលលើកនេះនឹងធ្វើឲ្យការជួញដូរទំនិញ និងការធ្វើពាណិជ្ជកម្មរវាងគ្នាអាចកាត់បន្ថយនូវថ្លៃដើម និងជួយសម្រួលដល់សកម្មភាពវិនិយោគថែមទៀតផងដែរ។

ធនាគារជាតិចិន PBOC បានប្រកាសនៅមុនកិច្ចព្រមព្រៀងបន្តិចដែរថា ភាគីទាំងពីរបានរំពឹងថា កម្មវិធីសាកល្បងឈប់ប្រើប្រាស់លុយដុល្លារនេះនឹងអាចជួយជំរុញការប្រើប្រាស់លុយ renminbi និងលុយ real នៅតាមតំបន់នានានៃប្រទេសទាំងពីរ និងសូម្បីតែនៅតាមតំបន់ព្រំដែនជាមិនខាន៕

អត្ថបទទាក់ទង