Close

តោះ​ ! ស្ដាប់គ្រូបង្វឹកបញ្ជាក់ពីហេតុផលដែលអនុញ្ញាតឲ្យ ធឿន ធារ៉ា ប្រកួតស្ទើររាល់សប្ដាហ៍

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ កីឡា
តោះ​ ! ស្ដាប់គ្រូបង្វឹកបញ្ជាក់ពីហេតុផលដែលអនុញ្ញាតឲ្យ ធឿន ធារ៉ា ប្រកួតស្ទើររាល់សប្ដាហ៍ តោះ​ ! ស្ដាប់គ្រូបង្វឹកបញ្ជាក់ពីហេតុផលដែលអនុញ្ញាតឲ្យ ធឿន ធារ៉ា ប្រកួតស្ទើររាល់សប្ដាហ៍

ជាការពិតណាស់ ចាប់តាំងពីអ្នកប្រដាល់គុនខ្មែរ ដែលមានរហស្សនាមថា អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានឈ្នះខ្សែក្រវ៉ាត់ពីសង្វៀនថៃហ្វៃ នាប្រទេសថៃ កាលពីចុងឆ្នាំ២០២២មក គេសង្កេតឃើញថា កីឡាកររូបនេះ ហាក់ឡើងវ៉ៃសង្វៀនញឹកញ៉ាប់ ដែលស្ទើរតែរាល់សប្ដាហ៍ទៅហើយ។

លើសពីនេះទៅទៀត ក្រៅតែពីការឡើងសង្វៀនប្រកួត ធឿន ធារ៉ា ក៏មមាញឹក​ និងការថតស្ពតផ្សេងៗផងដែរ ធ្វើឲ្យអ្នកគាំទ្រមានក្ដីបារម្ភថា អាចធ្វើឲ្យ ធារ៉ា ធ្លាក់ទម្រង់ព្រោះគ្មានពេលហ្វឹកហាត់គ្រប់គ្រាន់។ ជាក់ស្ដែង ការពីសប្ដាហ៍មុន នៅសង្វៀន WURKZ ប្រដាល់គុនខ្មែរ ក្នុងការប្រកួត ១ ទល់ ៣ ជាមួយកីឡាករបរទេស ដើម្បីដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ ធឿន ធារ៉ា មិនអាចផ្ដួលដៃគូអោយសន្លប់ទាំង៣ បានឡើយ  ដោយផ្ដួលគូប្រកួតអោយសន្លប់បានតែកីឡាករម៉ាឡេស៊ីមួយគត់ ដូច្នេះបានត្រឹមស្មើប៉ុណ្ណោះ។ ក្នុងការប្រកួតនោះគេសង្កេតឃើញថា ធារ៉ា គឺឆាប់ហត់ខុសពីរាល់ដង។

ជុំវិញបញ្ហានេះ គ្រូបង្វឹករបស់កីឡាករ ធឿន ធារ៉ា លោក អេ ពូថង បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗពីហេតុផល ដែលលោកសម្រេចចិត្តឲ្យកូនសិស្សវ៉ៃស្ទើរតែរាល់សប្ដាហ៍ថា​ ៖“ទីមួយ ធារ៉ា វៃអត់ឈឺខ្លួន និងអត់មានរបួស ហើយទី២ ធារ៉ា វៃអត់សូវដល់ទឹក ពោលគឺត្រឹមទឹក១ រឺទឹក២ប៉ុណ្ណោះ ធារ៉ា អាចផ្ដួលដៃគូរបាន។ មួយវិញទៀត ដោយសារសាមីខ្លួនដែរ បើសាមីខ្លួនថាអាចវៃបានទើបឲ្យវៃ ហើយបើសមីខ្លួនប្រាប់ថាឈឺខ្លួន ខ្ញុំមិនឲ្យគេវ៉ៃនោះទេ”។

ជាចុងក្រោយ លោក អេ ពូថង បានបញ្ជាក់បន្ថែមថា ចាប់ពីខែក្រោយនេះទៅ លោកនឹងមិនឲ្យ ធារ៉ា វ៉ៃញឹកញ៉ាប់ទៀតនោះទេ ដោយឲ្យគេវ៉ៃត្រឹមមួយខែ មួយដងទៅពីរដងប៉ុណ្ណោះ៕

អត្ថបទទាក់ទង