Close

មេដឹកនាំកោះតៃវ៉ាន់បំពេញទស្សនកិច្ច១០ថ្ងៃនៅអាមេរិកមិនខ្វល់ប្រតិកម្មរបស់ចិន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មេដឹកនាំកោះតៃវ៉ាន់បំពេញទស្សនកិច្ច១០ថ្ងៃនៅអាមេរិកមិនខ្វល់ប្រតិកម្មរបស់ចិន មេដឹកនាំកោះតៃវ៉ាន់បំពេញទស្សនកិច្ច១០ថ្ងៃនៅអាមេរិកមិនខ្វល់ប្រតិកម្មរបស់ចិន

បរទេស ៖ ម្សិលមិញនេះ ប្រធានាធិបតីនៃកោះតៃវ៉ាន់ លោកស្រី Tsai Ing Wen បានចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចរហូតទៅដល់១០ថ្ងៃទៅកាន់សហរដ្ឋអាមេរិក និងតំបន់អាមេរិកឡាទីនទាំងដែលចិនធ្លាប់បានព្រមាន និងប្រតិកម្មខ្លាំងៗចំពោះផែនការនេះក្តី។

ទោះបីជាយ៉ាងណាក្តី មេដឹកនាំស្រីរូបនេះបានធ្វើការថ្លែងការណ៍ប្រឆាំងដាច់ខាតចំពោះការរារាំងពីរដ្ឋាភិបាលប៉េកាំង ហើយបញ្ជាក់ថា លោកស្រីនឹងនាំយកកោះតៃវ៉ាន់ទៅភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសជាច្រើនទៀតលើពិភពលោកដោយមិនមានភាពភ័យខ្លាចនោះឡើយ។

គួរឲ្យដឹងដែរថា មុននេះបន្តិចអ្នកនាំពាក្យរបស់ការិយាល័យទទួលបន្ទុកកិច្ចការងារកោះតៃវ៉ាន់នៃប្រទេសចិន លោកស្រី Zhu Faenglian បានធ្វើការព្រមានចំៗទៅលើផែនការបំពេញទស្សនកិច្ចលើកនេះថានឹងអាចនាំឲ្យមានបញ្ហារកាំរកូសកាន់តែខ្លាំងជាងនេះរវាងចិន និងកោះតៃវ៉ាន់ជាមិនខាន។

តាមផែនការដែលធ្លាប់បានប្រកាសមេដឹកនាំកោះតៃវ៉ាន់រូបនេះក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេស Belize និង Guatemala ផងដែរក្រោយបញ្ចប់ដំណើរទស្សនកិច្ចនាទីក្រុង New York ហើយ និង Los Angeles សហរដ្ឋអាមេរិក។

ប្រទេស Belize, Guatemala និងប្រទេស Honduras ផងដែរ គឺជាប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីនផងនិងក្នុងចំណោមប្រទេសចំនួន១៣ផ្សេងទៀតដែលបានទទួលស្គាល់ឯករាជ្យភាពរបស់កោះតៃវ៉ាន់៕

អត្ថបទទាក់ទង