Close

ក្ដៅៗ​ ! ឥណ្ឌូណេស៊ី ត្រូវបាន FIFA ដកសិទ្ធិធ្វើម្ចាស់ផ្ទះ U-20 World Cup 2023

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ កីឡា
ក្ដៅៗ​ ! ឥណ្ឌូណេស៊ី ត្រូវបាន FIFA ដកសិទ្ធិធ្វើម្ចាស់ផ្ទះ U-20 World Cup 2023 ក្ដៅៗ​ ! ឥណ្ឌូណេស៊ី ត្រូវបាន FIFA ដកសិទ្ធិធ្វើម្ចាស់ផ្ទះ U-20 World Cup 2023

FIFA កាលពីថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣​ នេះ បានសម្រេចដកសិទ្ធិប្រទេសឥណ្ឌូនេស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំក្នុងឆ្នាំនេះ ជុំវិញអ្វីដែលមន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា ការខកខានមិនបានគោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការប្រកួតនេះ។

ការសម្រេចចិត្តបញ្ឈប់ប្រទេសឥណ្ឌូណេស៊ី រៀបចំព្រឹត្តិការណ៍ថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា ត្រូវបានធ្វើឡើង បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសហៅកាត់ថា PSSI បាននិយាយថា ខ្លួនបានលុបចោលការចាប់ឆ្នោត ដោយសារតែអភិបាលនៃកោះបាលី ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ បដិសេធមិនធ្វើជាម្ចាស់ផ្ទះសម្រាប់ក្រុមជម្រើសជាតិអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់ FIFA បាននិយាយថា “FIFA បានសម្រេចចិត្ត ដោយកាលៈទេសៈបច្ចុប្បន្ន ដើម្បីដកប្រទេសឥណ្ឌូនេស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA U-20 World Cup 2023។ ម្ចាស់ផ្ទះថ្មី នឹងត្រូវបានប្រកាសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាមួយនឹងកាលបរិច្ឆេទនៃការប្រកួតនាពេលបច្ចុប្បន្ននេះនៅដដែល។ ការដាក់ទណ្ឌកម្មដែលមានសក្តានុពលប្រឆាំងនឹង PSSI ក៏អាចត្រូវបានសម្រេចនៅដំណាក់កាលក្រោយផងដែរ”។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បានបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងប្រធាន FIFA ដ៏មានឥទ្ធិពល លោក Gianni Infantino និងប្រធាន PSSI លោក Erick Thohir ។

ការបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាឧបសគ្គដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកីឡាបាល់ទាត់មានការតាមដានយ៉ាងច្រើន បើទោះបីជាមិនសូវមានភាពជោគជ័យជាអន្តរជាតិ ក៏ដោយ។

នៅពេលសួរថា ហេតុអ្វីបានជា FIFA សម្រេចចិត្តដកប្រទេសឥណ្ឌូនេស៊ី ចេញពីតំណែងជាម្ចាស់ផ្ទះ លោក Zainudin Amali អនុប្រធាន PSSI បានប្រាប់ថា “FIFA បានសម្រេចថា ប្រទេសឥណ្ឌូណេស៊ី មិនបានធ្វើតាមការសន្យាមុនពេលដាក់ដេញថ្លៃនោះទេ”៕

អត្ថបទទាក់ទង