Close

តារាឆ្នើមអាស៊ី Heung Min-Son និយាយថា ការចាកចេញរបស់គ្រូបង្វឹក Antonio Conte គឺដោយសារតែខ្លួនធ្វើមិនបានល្អ 🥹

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ កីឡា
តារាឆ្នើមអាស៊ី Heung Min-Son និយាយថា ការចាកចេញរបស់គ្រូបង្វឹក Antonio Conte គឺដោយសារតែខ្លួនធ្វើមិនបានល្អ 🥹 តារាឆ្នើមអាស៊ី Heung Min-Son និយាយថា ការចាកចេញរបស់គ្រូបង្វឹក Antonio Conte គឺដោយសារតែខ្លួនធ្វើមិនបានល្អ 🥹

តារាឆ្នើមអាស៊ី កីឡាករ Son Heung-min របស់ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham HotSpurs បានសារភាពថា ការចាកចេញរបស់លោក Antonio Conte ពី Tottenham គឺដោយសារតែខ្លួនធ្វើមិនបានល្អ។

បន្ទាប់ពី Tottenham ស្មើ ៣-៣ ជាមួយ Southampton លោក Conte បានរិះគន់កីឡាករ Spurs របស់លោក ថា អាត្មានិយម និងមិនចង់លេងក្រោមសម្ពាធ។ រំលងបានតែប៉ុន្មានថ្ងៃ ពោលគឺនៅល្ងាចថ្ងៃអាទិត្យ សប្ដាហ៍មុន Spurs បានបញ្ជាក់ពីការចាកចេញរបស់លោក Conte ដោយការយល់ព្រមទៅវិញទៅមក ខណៈដែល Cristian Stellini ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដុះអាសន្ន ដឹកនាំក្រុមសម្រាប់ប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ។

ជុំវិញការចាកចេញនេះ កីឡាករអន្តរជាតិកូរ៉េខាងត្បូង បានចេញសុំទោសដល់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី ដោយនិយាយថា​៖ «ក្នុងនាមជាកីឡាករ ខ្ញុំពិតជាសោកស្ដាយចំពោះការចាកចេញរបស់គាត់។ ខ្ញុំគួរតែធ្វើឲ្យល្អជាងនេះ ដើម្បីជួយគាត់ ហើយបានជួយក្រុមបន្ថែមទៀត ប៉ុន្តែខ្ញុំមិនអាចធ្វើវាបាន។ ដោយសារតែបែបនេះហើយ ទើបគាត់ត្រូវទទួលខុសត្រូវដោយការចាកចេញ»។

Son Heung-min បន្តថា៖« ដោយសារគាត់មានសមត្ថភាព និងបទពិសោធន៍ គាត់នឹងទទួលបានលទ្ធផលល្អ គ្រប់ទីកន្លែងដែលគាត់ទៅ ក្នុងដំណើរជីវិតបន្ទាប់របស់គាត់ ហើយខ្ញុំនឹងគាំទ្រគាត់។ សម្រាប់ការប្រកួតដែលនៅសល់ ខ្ញុំចង់បញ្ចប់រដូវកាលឱ្យបានល្អជាមួយមិត្តរួមក្រុមរបស់ខ្ញុំ»៕

អត្ថបទទាក់ទង