Close

អាល្លឺម៉ង់ស្នើសភាអនុម័តកញ្ចប់ជំនួយយោធាជាង១០ពាន់លានដុល្លារទៀតឲ្យអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់ស្នើសភាអនុម័តកញ្ចប់ជំនួយយោធាជាង១០ពាន់លានដុល្លារទៀតឲ្យអ៊ុយក្រែន អាល្លឺម៉ង់ស្នើសភាអនុម័តកញ្ចប់ជំនួយយោធាជាង១០ពាន់លានដុល្លារទៀតឲ្យអ៊ុយក្រែន

បរទេស​ ៖ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ទើបតែបានបញ្ចូនលិខិតស្នើសុំថ្មីមួយទៅកាន់សភាជាតិដើម្បីអាចរៀបចំជំនួយយោធាដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែននាឆ្នាំខាងមុខ។

យោងតាមសេចក្តីលំអិតដែលត្រូវបានរៀបរាប់នៅក្នុងលិខិតនោះក្រសួងការពារជាតិអាល្លឺម៉ង់បានអះអាងថា​ ដោយសារតែការបាត់បង់សំភារៈយោធាជាច្រើននៅក្នុងសង្គ្រាមប្រឆាំងប្រទេសរុស្ស៊ីទើបធ្វើឲ្យអ៊ុយក្រែនពេលនេះកំពុងខ្វះខាតខ្លាំងមែនទែន​ ជាពិសេសរថក្រោះកាំភ្លើងធំ​ ព្រមទាំងប្រព័ន្ធការពារដែនអាកាសជាដើម។

សារព័ត៌មានអាល្លឺម៉ង់Der Spiegelបានសរសេរថារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់​ លោក Christian Linder ដែលបានបញ្ជូនលិខិតមួយទៅកាន់សភាជាតិ​ ព្រមទាំងគណកម្មការថវិកានៃសភាជាតិផងដើម្បីជំរុញឲ្យមានការសម្រេចចិត្តលើការស្នើសុំជាកញ្ចប់យោធាដែលមានទឹកប្រាក់ប្រមាណជាជាង១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនរយៈពេល២ឆ្នាំខាងមុខ។

ខណៈដែលអាល្លឺម៉ង់បានចំណាយថវិកាជាតិដើម្បីផ្តល់ជាជំនួយយោធាដល់អ៊ុយក្រែនប្រមាណជា​ ២,៣៩ពាន់លានដុល្លារមកហើយនោះ​ នៅក្នុងឆ្នាំនេះរដ្ឋាភិបាលអាល្លឺម៉ង់នឹងត្រូវរងចាំការសម្រេចចិត្តរបស់សភាដើម្បីបន្ថែមជំនួយឆ្នាំនេះប្រមាណជា​ ៣,៤៧ពាន់លានដុល្លារទៀតហើយប្រមាណជា​ ៩,៥៤ពាន់លានដុល្លារសម្រាប់ប្រើប្រាស់នៅឆ្នាំបន្ទាប់។

គួរឲ្យដឹងដែរថា របាយការណ៍ស្រាវជ្រាវមួយដោយក្រសួងការពារជាតិរុស្ស៊ីបានរកឃើញថាគិតត្រឹមដំណាច់ឆ្នាំ២០២២កន្លងមកនេះទាំងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដែលមានបញ្ចូលទាំងអាល្លឺម៉ង់ផងនោះបានផ្តល់កញ្ចប់ថវិកាជំនួយយោធាដល់ប្រទេសអ៊ុយក្រែនប្រមាណជា១០០ពាន់លានដុល្លាររួចមកហើយ៕

អត្ថបទទាក់ទង