តោះ ! មកស្គាល់កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ ខេមបូឌាន លីគខាប់ ២០២៣
ភ្នំពេញ : ពានរង្វាន់លីគខាប់ រដូវកាលទី២ ឆ្នាំ២០២៣ ដែលជាពានរង្វាន់មុនបើករដូវកាលបានប្រកួតគ្នាចប់សប្ដាហ៍ទី៥ហើយ និងមានការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក យ៉ាងស្វិតស្វាញ និងគួរឲ្យចាប់អារម្មណ៍បំផុត។
ក្រោយពីឆ្លងកាត់ការប្រកួតចំនួន៥សប្ដាហ៍នៅលើទីលាន គេឃើញថា ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កីឡាករសញ្ជាតិកាណាដា Marcus Haber ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេរហូតដល់ ៦គ្រាប់ ដែលតាមពីក្រោយដោយកីឡាករ Silveira Dos Santos របស់ណាហ្គាវើលដ៍ និងកីឡាករ កីឡាករNishihara Takutu របស់វិសាខា មាន ៤គ្រាប់ដូចគ្នា។
ជាមួយគ្នានេះ កីឡាករ ប្រាក់ ធីវ៉ា របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងកីឡាករ ញាណ សុស៊ីដាន់ របស់កងយោធពលខេមរភូមិន្ទ ក្លាយជាកីឡាករខ្មែរទាត់បាល់បញ្ចូលទីច្រើនជាងគេ ដែលមានម្នាក់ ៣គ្រាប់ដូចៗគ្នា គិតត្រឹមសប្ដាហ៍ទី៥នេះ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៥នេះ ក្លិបព្រះខ័នរាជស្វាយរៀងរបស់ Marcus Haber ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល B ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ចាញ់១ ស្មើ១ មាន ៧ពិន្ទុ។ ខណ:ភ្នំពេញក្រោន ឈរកំពូលតារាងពូល B មាន ១២ពិន្ទុ និងវិសាខា ឈរកំពូលតារាងពូល A មាន ១២ពិន្ទុ៕