Close

FIFA នឹងចំណាយប្រាក់ ៣៥៥លានដុល្លារដល់ក្លិប សម្រាប់ការបញ្ជូនកីឡាករទៅលេង World Cup 2026 និង 2030

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ កីឡា
FIFA នឹងចំណាយប្រាក់ ៣៥៥លានដុល្លារដល់ក្លិប សម្រាប់ការបញ្ជូនកីឡាករទៅលេង World Cup 2026 និង 2030 FIFA នឹងចំណាយប្រាក់ ៣៥៥លានដុល្លារដល់ក្លិប សម្រាប់ការបញ្ជូនកីឡាករទៅលេង World Cup 2026 និង 2030

នៅថ្ងៃ អង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សមាគមក្លិបអឺរ៉ុប(ECA) បានបញ្ជាក់ថា FIFA នឹងចំណាយប្រាក់សរុបចំនួន ៣៥៥ លានដុល្លារដល់ក្លិបបាល់ទាត់សម្រាប់ការបញ្ជូនកីឡាករបាល់ទាត់របស់ពួកគេទៅចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ និងឆ្នាំ២០៣០។

ECA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធាន FIFA លោក Gianni Infantino និងប្រធាន ECA លោក Nasser Al-Khelaifi បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មី រវាងពួកគេនៅឯមហាសន្និបាត ECA លើកទី 29 នៅទីក្រុង Budapest ប្រទេសហុងគ្រី”។

ECA បានគូសបញ្ជាក់ថា “កម្មវិធីអត្ថប្រយោជន៍ក្លិប ដែលបានផ្តល់សំណងជាប្រវត្តិសាស្រ្តដល់ក្លឹបទាំងអស់ ដែលបានអនុញ្ញាតឲ្យកីឡាករចូលរួមការប្រកួតបាល់ទាត់ពិភពលោកបុរស និងជាសមិទ្ធផលសំខាន់នៃ MoU ពីមុន ឥឡូវនេះ នឹងកើនឡើងពី ២០៩ លានដុល្លារ សម្រាប់ការប្រកួតចុងក្រោយរបស់ FIFA World Cup ឆ្នាំ២០១៨ និង ២០២២ ទៅ ៣៥៥ លានដុល្លារ សម្រាប់ការប្រកួតឆ្នាំ២០២៦ និង ២០៣០”។

មែនទែនទៅ ការផ្ដល់អត្ថប្រយោជន៍ដល់ក្លឹបនូវចំណែកនៃប្រាក់ចំណូលពីការប្រកួត World Cup គឺជាថ្នូរនឹងការដែលក្លិបអនុញ្ញាតឲ្យកីឡាកររបស់ខ្លួនចូលរួមជាមួយក្រុមជម្រើសជាតិ និងការពារក្លិបក្នុងករណីកីឡាកររបស់ពួកគេរងរបួសអំឡុងពេលប្រកួតអន្តរជាតិនោះ។

កាលពីដើមខែនេះ FIFA បានប្រកាសថា ការប្រកួត FIFA Club World Cup ដែលមាន ៣២ ក្រុម នឹងត្រូវលេងរៀងរាល់ ៤ ឆ្នាំម្ដង ចាប់ពីខែមិថុនា ឆ្នាំ ២០២៥ ដោយជំនួសការប្រកួតប្រចាំឆ្នាំរបស់ខ្លួន ដែលមានក្រុមចំនួន ៧៕

អត្ថបទទាក់ទង