Close

លោក Antonio Conte សម្រេចចែកផ្លូវជាមួយ Spur ក្រោយដឹកនាំបាន ១៦ខែ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ កីឡា
លោក Antonio Conte  សម្រេចចែកផ្លូវជាមួយ Spur ក្រោយដឹកនាំបាន ១៦ខែ លោក Antonio Conte សម្រេចចែកផ្លូវជាមួយ Spur ក្រោយដឹកនាំបាន ១៦ខែ

អ្នកចាត់ការទូទៅក្លិបមាន់ខ្នាយមាស លោក Antonio Conte បានសម្រេចចែកផ្លូវគ្នាជាមួយក្លិបបាល់ទាត់ Tottenham Hotspur ជាផ្លូវការណ៍ហើយបន្ទាប់ពីដឹកនាំក្រុមបានរយៈពេល ៦ខែ។

មែនទែនទៅ ការចែកផ្លូវនេះបានកើតឡើងក្រោយលោក Conte បានហៅកីឡាកររបស់ Spurs ថា “អាត្មានិយម” ហើយបានរិះគន់វប្បធម៌របស់ក្លិបនៅក្នុងសន្និសីទសារព័ត៌មានដ៏គួរឱ្យកត់សម្គាល់មួយបន្ទាប់ពីការប្រកួតស្មើជាមួយ Southampton ៣-៣ នៅ English Premier League។

ក្លិបបាល់ទាត់ Tottenham Hotspur បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ៖ “យើងអាចប្រកាសថា គ្រូបង្វឹក Antonio Conte បានចាកចេញពីក្លិបដោយកិច្ចព្រមព្រៀងទៅវិញទៅមក។ យើងសម្រេចបានវគ្គជម្រុះ Champions League ក្នុងរដូវកាលដំបូងរបស់ Antonio នៅក្លិប។ យើងសូមអរគុណ Antonio សម្រាប់ការចូលរួមចំណែករបស់គាត់ និងសូមជូនពរគាត់ឱ្យមានសុខភាពល្អ សម្រាប់អនាគត”។

ក្លិបបានបញ្ជាក់ថា លោក Cristian Stellini ជំនួយការរបស់ Conte នឹងឡើងកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្ន ដោយដឹកនាំក្រុម សម្រាប់ប្រកួតដែលនៅសេសសល់។ ការចាកចេញរបស់គាត់មានន័យថា Spurs កំពុងស្វែងរកអ្នកចាត់ការអចិន្ត្រៃយ៍ទី ៤ របស់ពួកគេក្នុងរយៈពេល ៤ឆ្នាំ ចាប់តាំងពីលោក Mauricio Pochettino បានចាកចេញនៅឆ្នាំ ២០១៩។

គួររំលឹកថា លោក Antonio Conte ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្រុមមាន់ខ្នាយមាស Spurs នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។ លោក បានដឹកនាំសរុប ៧៦ ប្រកួតក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Spurs ជាមួយនឹងជ័យជម្នះ ៤១ លើក និងចាញ់ ២៣ លើក។ ជោគជ័យធំបំផុតរបស់លោកជាមួយ Tottenham គឺបានដឹកនាំពួកគេឲ្យមានកៅអីលេង Champions League កាលពីរដូវកាលមុន៕

អត្ថបទទាក់ទង