Close

សួនរុក្ខជាតិអង្គរ ជាគោលដៅទេសចរណ៍ និងពេញនិយមដែលប្រមូលផ្ដុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ

ដោយ៖ Chhan Sreyka ​​ | 49 នាទីមុន ព័ត៌មានជាតិ
សួនរុក្ខជាតិអង្គរ ជាគោលដៅទេសចរណ៍ និងពេញនិយមដែលប្រមូលផ្ដុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ សួនរុក្ខជាតិអង្គរ ជាគោលដៅទេសចរណ៍ និងពេញនិយមដែលប្រមូលផ្ដុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ

សៀមរាប៖ បន្ទាប់ពីបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។

លោក មាឃ បូរ៉ា មន្ត្រីគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួនរុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែក រួមមាន៖ សួនឱសថ សួនផ្កា សួនអម្បូរត្នោត សួនលំនៅស្ថានខ្មែរ និងសត្វព្រៃជាដើម។ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ក្នុងការថែទាំ និងរៀបចំ រហូតមានការវិវត្តរីកចម្រើនថ្មីៗ ដូចជា៖ សួនផ្កាកូលាប និងសួនកេសកូល ក៏បានបង្កើតបន្ថែម រហូតមានភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាជាហូរហែ។

សួនរុក្ខជាតិអង្គរ ជាគោលដៅទេសចរណ៍ និងពេញនិយមដែលប្រមូលផ្ដុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ

លោកបន្តថា ចាប់តាំងពីបើកដំណើរការមក ទេសចរជាតិ និងអន្តរជាតិ ចំនួនប្រមាណ៦០ម៉ឺននាក់ហើយ បានចូលមកទស្សនានៅទីនេះ ដោយឥតបង់ថ្លៃ។

លោក មាឃ បូរ៉ា បន្តថា សួនរុក្ខជាតិអង្គរ គឺជាមជ្ឈមណ្ឌលមួយ ដែលប្រមូលផ្ដុំទៅដោយរុក្ខជាតិកម្រៗ ជិតផុតពូជជាច្រើនប្រភេទ ដោយរុក្ខជាតិខ្លះ ភ្ញៀវទេសចរនៅមិនទាន់បានស្គាល់នៅឡើយ។ ហេតុដូច្នេះទេសចរ មិនត្រឹមតែទស្សនា ដើម្បីទទួលបានអារម្មណ៍ថ្មីប្លែកជាមួយទេសភាពបៃតង និងទស្សនាសត្វកម្រៗប៉ុណ្ណោះទេ ប៉ុន្តែសួនរុក្ខជាតិអង្គរ ជាទីតាំងសិក្សាស្រាវជ្រាវបន្ថែម សម្រាប់សិស្សានុសិស្សថែមទៀតផង។

លោកបានបន្តថា ត្បិតសួនរុក្ខជាតិអង្គរ មានទំហំធំលាតសន្ធឹងរហូតដល់១៥ហិកតា ដូច្នេះការថែទាំសួន ត្រូវការកម្លាំងពលកម្មច្រើនសម ដោយបែងចែកការថែទាំទៅតាមលក្ខណៈបច្ចេកទេសរៀងៗខ្លួន។ តាមរយៈចក្ខុវិស័យវែងឆ្ងាយ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នឹងបន្តអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរ ឱ្យក្លាយជាសួនកម្រិតស្តងដារអន្តរជាតិ ដូចសួនដទៃទៀតនៅលើពិភពលោក៕

សួនរុក្ខជាតិអង្គរ ជាគោលដៅទេសចរណ៍ និងពេញនិយមដែលប្រមូលផ្ដុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ
សួនរុក្ខជាតិអង្គរ ជាគោលដៅទេសចរណ៍ និងពេញនិយមដែលប្រមូលផ្ដុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ