Close

ឆេក​ សារភាពថាអស់លទ្ធភាពផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនទៀតហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ឆេក​ សារភាពថាអស់លទ្ធភាពផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនទៀតហើយ ឆេក​ សារភាពថាអស់លទ្ធភាពផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនទៀតហើយ

បរទេស​ ៖ ឆេក​ គឺជាសមាជិកពេញសិទ្ធមួយរបស់អង្គការណាតូដែលកន្លងមកតែងតែមានសកម្មភាពគាំទ្រ​ និងផ្គត់ផ្គង់អ៊ុយក្រែនជានិច្ចទាំងហិរញ្ញវត្ថុ​ និងសព្វាវុធផងដែរ​ ដែលគិតចាប់តាំងតែពីពេលមានជម្លោះជាមួយនឹងរុស្ស៊ីមកម្ល៉េះ។

ទោះបីជាយ៉ាងណាក្តី​ កាលពីថ្ងៃម្សិលមិញនេះ​ រដ្ឋាភិបាលនៃទីក្រុង Prague បានសារភាពថា​ ខ្លួនមិនមានសព្វាវុធដែលនៅសេសសល់ក្នុងស្តុកទៀតទេដើម្បីផ្គត់ផ្គង់ឲ្យទៅប្រទេសអ៊ុយក្រែនដោយក្នុងនោះលោកប្រធានាធិបតីឆេក Petr Pavel បានថ្លែងថា​ ប្រទេសរបស់លោកកំពុងជួបបញ្ហាជាច្រើនដែលត្រូវដោះស្រាយ​ ជាពិសេសគឺបញ្ហាកង្វះខាតធនធានមនុស្សនៅក្នុងវិស័យផលិតកម្ម។

គួរឲ្យដឹងដែរថា លោកប្រធានាធិបតីបានពន្យល់ដែរថា ទោះបីជាយ៉ាងណាក្តីប្រទេសឆេកនឹងនៅតែអាចផលិតនូវអាវុធមួយចំនួនសម្រាប់អ៊ុយក្រែនសម្រាប់ប្រព័ន្ធការពារដែនអាកាស ប៉ុន្តែក្នុងចំនួនកំណត់ប៉ុណ្ណោះ។

យោងតាមតួលេខដែលក្រសួងការពារជាតិនៃប្រទេសឆេកធ្លាប់បានបង្ហាញបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Prague បានផ្តល់ការគាំទ្រជាសព្វាវុធទៅឲ្យរដ្ឋាភិបាលក្រុងគៀវក្នុងទំហំប្រមាណជា ២,៣ពាន់លានអឺរ៉ូ ឬត្រូវជា ២,៥ពាន់លានដុល្លាររួចមកហើយប៉ុន្តែឆេកមិនបានលំអិតឡើយនូវប្រភេទអាវុធណាខ្លះដែលមាននៅក្នុងបញ្ជី៕

Ukrainian servicemen unpack shipment of military aid delivered as part of the U.S. security assistance to Ukraine, at the Boryspil airport, outside Kyiv, Ukraine, on Feb. 11, 2022.

អត្ថបទទាក់ទង