Close

ក្រសួងសាធារណការនឹងចាប់ផ្តើមរំកិលធ្នឹមស្ពានឆ្លងកាត់ទន្លេបាសាក់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងសាធារណការនឹងចាប់ផ្តើមរំកិលធ្នឹមស្ពានឆ្លងកាត់ទន្លេបាសាក់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ក្រសួងសាធារណការនឹងចាប់ផ្តើមរំកិលធ្នឹមស្ពានឆ្លងកាត់ទន្លេបាសាក់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ

ភ្នំពេញ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឱ្យដឹងថា ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះ សសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល។ ដើម្បី សុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ នឹងត្រូវបានបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើចរាចរណ៍។

ក្រសួងសាធារណការនឹងចាប់ផ្តើមរំកិលធ្នឹមស្ពានឆ្លងកាត់ទន្លេបាសាក់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ

ដូចនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាបាននូវសុវត្ថិភាពអ្នកដំណើរតាមផ្លូវជាតិលេខ២ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាប្រើប្រាស់ផ្លូវវាងតាមមហាវិថី សម្ដេចតេជោហ៊ុន សែន (ផ្លូវ៦០ម.) ដើម្បីកាត់បន្ថយការកកស្ទះ។
ក្នុងដំណើរឆ្លងកាត់ការដ្ឋាន សូមមេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ ដោយមានការប្រុងប្រយ័ត្ន បន្ថយល្បឿនបើកបរគោរពតាមផ្លាកសញ្ញាបង្ហាញ អនុវត្តតាមការផ្តល់សញ្ញានិងការ ណែនាំពីសមត្ថកិច្ច និងបុគ្គលិកការដ្ឋានសាងសង់ ដើម្បីចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។

ក្រសួងសាធារណការនឹងចាប់ផ្តើមរំកិលធ្នឹមស្ពានឆ្លងកាត់ទន្លេបាសាក់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ

អាស្រ័យហេតុនេះ សូមសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងយកចិត្តទុកដាក់ការធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ដូចបានជម្រាបជូនខាងលើ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
ទទួលបានសេចក្ដីជូនដំណឹងនេះ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ក្រសួងសាធារណការនឹងចាប់ផ្តើមរំកិលធ្នឹមស្ពានឆ្លងកាត់ទន្លេបាសាក់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ