Close

មេសិទ្ធិមនុស្សកម្ពុជា ជំរុញមន្ត្រីជាន់ខ្ពស់ UN ឱ្យមានការអន្តរាគមន៍ដោះលែងទាហានខ្មែរ ១៨រូប

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
មេសិទ្ធិមនុស្សកម្ពុជា ជំរុញមន្ត្រីជាន់ខ្ពស់ UN ឱ្យមានការអន្តរាគមន៍ដោះលែងទាហានខ្មែរ ១៨រូប មេសិទ្ធិមនុស្សកម្ពុជា ជំរុញមន្ត្រីជាន់ខ្ពស់ UN ឱ្យមានការអន្តរាគមន៍ដោះលែងទាហានខ្មែរ ១៨រូប

ភ្នំពេញ៖ លោក កែវ រេមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជំរុញឱ្យ Rory Mongoven ដែលជាបុគ្គលសំខាន់មួយរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាសុីប៉ាសុីហ្វិកឲ្យមានអន្តរាគមន៍ដោះលែងទាហាន ១៨រូប ។

ការជំរុញនេះ ធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងគ្រាដែលលោក កែវ រ៉េមី ទេសរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Rory Mungoven ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ។
លើពីនេះទៀត ការជំរុញនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ជុំវិញប្រទេសថៃ ពន្យាពេលនៃការដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ ក្រោយមានករណីទាហានរបស់ខ្លួនជាន់មីនបង្កឱ្យមានរបួស ។

មេសិទ្ធិមនុស្សកម្ពុជា ជំរុញមន្ត្រីជាន់ខ្ពស់ UN ឱ្យមានការអន្តរាគមន៍ដោះលែងទាហានខ្មែរ ១៨រូប

ក្នុងឱកាសនោះលោក កែ រ៉េមី ក៏ស្នើឱ្យមានវិធានការហាមឃាត់ការប្រើប្រាស់សពា្វវុធដែលខុសច្បាប់អន្តរជាតិក្នុងពេលមានជម្លោះ(ឧទាហរណ៍: ផ្សែងពុល គ្រាប់បែកចង្កោម..។ល។) ។ លើសពីនេះទៀត លោកកែវ រ៉េមី ក៏បានបង្ហាញនូវភាពខកចិត្តទៅលើប្រទេសស្វីដឹនដែលជាប់ជាជើងឯកខាងសិទ្ធិមនុស្សតែលក់យន្តហោះចម្បាំងសម្លាប់មនុស្សឲ្យទៅថៃនៅក្នុងពេលកំពុងមានជម្លោះជាមួយកម្ពុជា។

សូមបញ្ជាក់ថា ថ្ងៃនេះជា ថ្ងៃទី១០៥ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាបានអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

មេសិទ្ធិមនុស្សកម្ពុជា ជំរុញមន្ត្រីជាន់ខ្ពស់ UN ឱ្យមានការអន្តរាគមន៍ដោះលែងទាហានខ្មែរ ១៨រូប

រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕


មេសិទ្ធិមនុស្សកម្ពុជា ជំរុញមន្ត្រីជាន់ខ្ពស់ UN ឱ្យមានការអន្តរាគមន៍ដោះលែងទាហានខ្មែរ ១៨រូប