សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តចាក់វ៉ាក់សាំងកូវីដ-១៩
នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រៀបខ្លួនដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីការពារខ្លួនពីជំងឺរាតត្បាតកូវីដ-១៩នេះ គឺត្រូវទទួលយកការចាក់វ៉ាក់សាំងរៀងរាល់៦ខែម្តង ដោយសារជំងឺកូវីដ-១៩ កំពុងបន្តមានវត្តមាននៅក្នុងតំបន់និងពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តមានការប្រុងប្រយ័ត្នជានិច្ចចំពោះវត្តមានរបស់ជំងឺកូវីដ-១៩ ដែលកំពុងបន្តកើតមាន និងវិវត្តថ្មីៗជាបន្តបន្ទាប់៕