នាយករដ្ឋមន្ត្រីនេប៉ាល់ថ្មី លោកស្រី Karki កាន់តួនាទីតែ ៦ខែ ប៉ុណ្ណោះ
នេប៉ាល់៖ លោកស្រី ស៊ូស៊ីឡា កាគី (Sushila Karki) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេប៉ាល់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ។
តាមរយៈការចុះផ្សាយរបស់ BBC លោកស្រី បាននិយាយថា លោកស្រី នឹងកាត់តំណែងនេះ ក្នុងរយៈពេល តែ ៦ ខែប៉ុណ្ណោះ ព្រោះថា លោកស្រីមិនប្រាថ្នាចំពោះតួនាទីនេះនោះទេ តែដោយសារមានសំណូមពរ ពីយុវជនជំនាន់ថ្មី បានស្នើឱ្យលោកស្រីធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនេប៉ាល់។
តែយ៉ាងណា លោកស្រីនឹងផ្ទេរតួនាទីនេះទៅនាយករដ្ឋមន្ត្រីថ្មី ក្រោយការបោះឆ្នោត ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ ខាងមុខ។
ការតែងតែលោកស្រី Sushila Karki នេះ បានកើតមានឡើង បន្ទាប់ពីមនុស្ស ប្រមាណ ៧០ នាក់ បានស្លាប់ ក្នុងពេលមានការតែប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាលប្រទេសនេប៉ាល់។
លោកស្រី Karki មានអាយុ ៧៣ ឆ្នាំត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេប៉ាល់នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ ។ លោកស្រី គឺជាឥស្សរជនដ៏មានប្រជាប្រិយមួយរូបនៅពេលបម្រើការជាប្រធានយុត្តិធម៌ ក្នុងឆ្នាំ ២០១៦ និង ២០១៧ ។
ក្នុងអំឡុងពេលនោះ លោកស្រីបានប្រកាសប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាលនេប៉ាល់យ៉ាងខ្លាំងក្លាបំផុត៕