Close

ជំនន់ទឹកភ្លៀងលិចលង់ផ្ទះពលររដ្ឋជាង ៣៦០ខ្នង ក្នុងស្រុក ៤ នៃខេត្តសៀមរាប ខណៈនៅស្រុកសំឡូតខេត្តបាត់ដំបងក៏មានផ្ទះពលរដ្ឋរងគ្រោះជាច្រើនខ្នងផងដែរ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងលិចលង់ផ្ទះពលររដ្ឋជាង ៣៦០ខ្នង ក្នុងស្រុក ៤ នៃខេត្តសៀមរាប ខណៈនៅស្រុកសំឡូតខេត្តបាត់ដំបងក៏មានផ្ទះពលរដ្ឋរងគ្រោះជាច្រើនខ្នងផងដែរ ជំនន់ទឹកភ្លៀងលិចលង់ផ្ទះពលររដ្ឋជាង ៣៦០ខ្នង ក្នុងស្រុក ៤ នៃខេត្តសៀមរាប ខណៈនៅស្រុកសំឡូតខេត្តបាត់ដំបងក៏មានផ្ទះពលរដ្ឋរងគ្រោះជាច្រើនខ្នងផងដែរ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ដោយសារតែការធ្លាក់ភ្លៀងរយៈពេល ៣ ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែសីហា ឆ្នាំ២០២៥ បានធ្វើឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងស្រុកចំនួន ៤ ស្មើនឹងភូមិចំនួន ៤១ ភូមិ ក្នុងខេត្តសៀមរាប បានរងការជន់លិច បង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋសរុប ៣៦៩ ខ្នងផ្ទះ។

របាយការណ៍ដដែល បានឱ្យដឹងទៀតថា ស្រុកទាំង ៤ ដែលទទួលរងផលប៉ះពាល់រួមមាន៖ ស្រុកអង្គរជុំ ប៉ះពាល់ ៥ ឃុំ, ស្រុកជីក្រែង ប៉ះពាល់ ២ ឃុំ, ស្រុកប្រាសាទបាគង ប៉ះពាល់ ៣ ឃុំ និងស្រុកពួក ប៉ះពាល់ចំនួន ២ ឃុំ។ ចំពោះទំហំនៃការប៉ះពាល់ មានលំនៅឋានប្រជាពលរដ្ឋ ៣៦៩ ខ្នង, សាលារៀន ៧ កន្លែង, មន្ទីរពេទ្យ ២ កន្លែង, វត្ត/វិហារសាសនា ១កន្លែង, ផ្សារ ១ កន្លែង, ផ្លូវកៅស៊ូប្រវែង ១១០ ម៉ែត្រ, ផ្លូវបេតុងប្រវែង ៦០ ម៉ែត្រ, ផ្លូវគ្រួសក្រហមប្រវែង ១១ ៩១៥ ម៉ែត្រ ខូចខាតសរុបប្រវែង ១ ០៧៦ ម៉ែត្រ និងខូចខាតលូកាត់ផ្លូវ ១កន្លែង។

ជំនន់ទឹកភ្លៀងលិចលង់ផ្ទះពលររដ្ឋជាង ៣៦០ខ្នង ក្នុងស្រុក ៤ នៃខេត្តសៀមរាប ខណៈនៅស្រុកសំឡូតខេត្តបាត់ដំបងក៏មានផ្ទះពលរដ្ឋរងគ្រោះជាច្រើនខ្នងផងដែរ

ទាក់ទិនឹងមានភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក៏បណ្តាលឱ្យស្រុកសំឡូតនៃខេត្តបាត់ដំបងមាន ទឹកជំនន់បានហូរចាក់យ៉ាងគំហុកចូលក្នុងស្ទឹង ព្រែក ប្រឡាយនានា ដែលជាប្រភពទឹកនិងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត។

ក្នុងស្ថានភាពបែបនេះ និងស្របតាមអនុសា សន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេ នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង បានដាក់វិធានការជាបន្ទាន់ដល់កង កម្លាំងនគរបាលក្រុង ស្រុកនិងវរៈព្រំដែនគោកពាក់ព័ន្ធរួមទាំងកងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានផង ត្រៀមលក្ខណៈ មានកម្លាំង សម្ភារៈមធ្យោបាយ គ្រប់គ្រាន់ ដដេីម្បីធានាដោះស្រាយបញ្ហានេះដូចជាការដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ សត្វពាហនៈ ទៅ កាន់ទីទួលសុវត្ថិភាពដែលនៅជិតនោះឬសម្រួលដល់ការធ្វើចរាចរណ៍។

ជំនន់ទឹកភ្លៀងលិចលង់ផ្ទះពលររដ្ឋជាង ៣៦០ខ្នង ក្នុងស្រុក ៤ នៃខេត្តសៀមរាប ខណៈនៅស្រុកសំឡូតខេត្តបាត់ដំបងក៏មានផ្ទះពលរដ្ឋរងគ្រោះជាច្រើនខ្នងផងដែរ

ជាមួយនឹងស្ថានភាពនៃជំនន់ទឹកភ្លៀងនេះ អាជ្ញាធរស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសទីតាំងនៃការជន់លិច ខណៈភ្លៀងអាចនឹងបន្តធ្លាក់ និងអាចបង្កជាបញ្ហាប្រឈមដែលត្រូវត្រៀមប្រុងប្រយ័ត្ន និងឆ្លើយតបជាប្រចាំ៕

ជំនន់ទឹកភ្លៀងលិចលង់ផ្ទះពលររដ្ឋជាង ៣៦០ខ្នង ក្នុងស្រុក ៤ នៃខេត្តសៀមរាប ខណៈនៅស្រុកសំឡូតខេត្តបាត់ដំបងក៏មានផ្ទះពលរដ្ឋរងគ្រោះជាច្រើនខ្នងផងដែរ