Close

ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន ៦៦៦ គ្រួសារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន ៦៦៦ គ្រួសារ ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន ៦៦៦ គ្រួសារ

ព្រះវិហារ៖ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន ៦៦៦ គ្រួសារ និងមានជនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពសរុបចំនួន  ១០,៧៨៤គ្រួសារ ស្មើនឹងចំនួនមនុស្ស ៣៥,៥២៧នាក់ ដោយក្នុងនោះ មានខេត្តចំនួន៤ រួមមាន ឧត្តរមានជ័យ, បន្ទាយមានជ័យ, ព្រះវិហារ និងសៀមរាប។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកមម្ពុជា និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ឱ្យដឹងថា រាជរដ្ឋាភិបាលបានបន្តគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋជនភៀសសឹកទាំងអស់ និងបានត្រៀមស្បៀងបម្រុងគ្រប់គ្រាន់ ដែលមានរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ និងជាលេខាធិការដ្ឋាន គ.ជ.គ.ម។

ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន៦៦៦ គ្រួសារ

ជាមួយគ្នានេះ លោក គន់ គីម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលត្រឡប់ទៅលំនៅដ្ឋានទាំងអស់ សូមតាមដានព័ត៌មានឱ្យបានជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មានទាំងឡាយពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីធានាពីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ៕

ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន៦៦៦ គ្រួសារ