Close

វៀតណាម ដាក់គោលដៅយកមេដាយមាស យ៉ាងតិច ១៤គ្រឿង ពីកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ កីឡា
វៀតណាម ដាក់គោលដៅយកមេដាយមាស យ៉ាងតិច ១៤គ្រឿង ពីកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា វៀតណាម ដាក់គោលដៅយកមេដាយមាស យ៉ាងតិច ១៤គ្រឿង ពីកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា

(ហាណូយ)៖ អត្តពលកម្មនៅតែជាកីឡាខ្លាំងបំផុតរបស់ប្រទេសវៀតណាម ហើយនៅស៊ីហ្គេម លើកទី៣២ ដែលនឹងប្រារព្វឡើងនៅកម្ពុជា វៀតណាម រំពឹងថា នឹងនាំយកមេដាយមាសយ៉ាងហោចណាស់ ១៤ គ្រឿង ទៅកាន់ប្រទេសរបស់វិញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Vietnam Plus របស់វៀតណាម។

វៀតណាម បានគ្រប់គ្រងការប្រកួតកីឡាអត្តពលកម្មចំនួនបីដងមកហើយ ដោយទទួលបានមេដាយមាសចំនួន ១៧គ្រឿង ក្នុងឆ្នាំ ២០១៧, ១៦គ្រឿង ក្នុងឆ្នាំ ២០១៩ និង ២២គ្រឿង នៅស៊ីហ្គេមលើកទី៣១ ដែលបានធ្វើឡើងក្នុងប្រទេសវៀតណាមផ្ទាល់។

លោក Nguyen Manh Hung អគ្គលេខាធិការសហព័ន្ធកីឡាអត្តពលកម្មវៀតណាម បានមានប្រសាសន៍ថា៖«យើងបានកំណត់គោលដៅសម្រាប់ក្រុមនីមួយៗ។ យើងសង្ឃឹមថា នឹងអាចឈ្នះបានយ៉ាងហោចណាស់មេដាយមាស ១៤ គ្រឿង។ យើងអាចទស្សន៍ទាយចំនួនអតិបរមានៃមេដាយមាស ដែលយើងអាចរកបានពីការប្រកួតនេះ ប៉ុន្តែនោះគឺជាយុទ្ធសាស្ត្ររបស់យើង ដូច្នេះខ្ញុំមិនអាចបង្ហាញព័ត៌មាននោះទៅកាន់នរណាម្នាក់បានទេ»។

លោកបានបន្តថា «ក្រុមរបស់ខ្ញុំ ត្រូវបានពង្រឹងជាមួយនឹងអត្តពលិកថ្មីជាច្រើន បន្ទាប់ពីអ្នកចាស់បានសុំលាឈប់ពីការងារ។ អ្នកថ្មីត្រូវបានជ្រើសរើសតាមលទ្ធផលល្អរបស់ពួកគេ នៅក្នុងការប្រកួតក្នុងស្រុកនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ បញ្ជីចុងក្រោយមិនទាន់ត្រូវបានប្រកាសនៅឡើយទេ»៕

អត្ថបទទាក់ទង