Close

ក្រសួងអប់រំ ផ្តល់លក្ខណៈពិសេសសម្រាប់បេក្ខជនប្រឡងបាក់ឌុបនៅឧត្តរមានជ័យ និងព្រះវិហារ

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងអប់រំ ផ្តល់លក្ខណៈពិសេសសម្រាប់បេក្ខជនប្រឡងបាក់ឌុបនៅឧត្តរមានជ័យ និងព្រះវិហារ ក្រសួងអប់រំ ផ្តល់លក្ខណៈពិសេសសម្រាប់បេក្ខជនប្រឡងបាក់ឌុបនៅឧត្តរមានជ័យ និងព្រះវិហារ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះបានយកចិត្តទុកដាក់ជាពិសេសទៅលើបេក្ខជនដែលមកពី ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងមានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួងអប់រំ មន្ទីរអប់រំខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្រសួងអប់រំ ផ្តល់លក្ខណៈពិសេសសម្រាប់បេក្ខជនប្រឡងបាក់ឌុបនៅឧត្តរមានជ័យ និងព្រះវិហារ

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរដល់ក្រុមការងារទាំងអស់ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រឡង ដែលត្រូវតែប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ និងតម្លាភាព។
ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែនដែលបានកើតឡើង លោករដ្ឋមន្ត្រីបានដាក់ចេញនូវវិធានការពិសេសជាច្រើនដើម្បីធានាថា បេក្ខជនមកពីខេត្តឧត្តរមានជ័យ និងព្រះវិហារ អាចប្រឡងបានដោយរលូន។

ក្រសួងអប់រំ ផ្តល់លក្ខណៈពិសេសសម្រាប់បេក្ខជនប្រឡងបាក់ឌុបនៅឧត្តរមានជ័យ និងព្រះវិហារ

បើតាមលោករដ្ឋមន្ត្រី ក្រសួងនឹងរៀបចំក្រុមការងារចុះទៅជួយសម្របសម្រួល និងដោះស្រាយបញ្ហាដែលអាចកើតមាន។ លើសពីនេះ ក្រសួងក៏បានត្រៀម កន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃនៃការប្រឡងដល់បេក្ខជនមកពីខេត្តទាំងពីរនេះ ដើម្បីឱ្យពួកគេមានអារម្មណ៍កក់ក្តៅ និងមានភាពងាយស្រួលក្នុងការប្រឡង។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងមានជំនឿចិត្តលើខ្លួនឯង។ ក្រសួងអប់រំបានប្តេជ្ញាចិត្តថានឹងបន្តអនុវត្តគោលការណ៍ប្រឡងទាំងបួនរបស់ខ្លួន គឺ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដែលមានន័យថា «អ្នកចេះគឺជាប់»៕

ក្រសួងអប់រំ ផ្តល់លក្ខណៈពិសេសសម្រាប់បេក្ខជនប្រឡងបាក់ឌុបនៅឧត្តរមានជ័យ និងព្រះវិហារ