Close

ក្រសួងការងារ បានចេញសេចក្តីថ្លែងការណ៍ចំពោះការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្រសួងការងារ បានចេញសេចក្តីថ្លែងការណ៍ចំពោះការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ក្រសួងការងារ បានចេញសេចក្តីថ្លែងការណ៍ចំពោះការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា មានការកើនឡើងនៃអំពើហិង្សា និងការគំរាមកំហែងទៅដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសថៃ ដែលបង្កឡើងដោយក្រុមជ្រុលនិយមថៃ និងត្រូវបានផ្សព្វផ្សាយ ចែករំលែកលើគណនីបណ្តាញសង្គម ចាប់ពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនេះ ក្រសួងបានសង្កេតឃើញថាមានការកើនឡើងនៃការដាក់សម្ពោធទៅលើផ្លូវចិត្តរបស់ពលករខ្មែរ ដែលទាំងនេះគឺជាកត្តាដែលនាំឱ្យពលករខ្មែរ មិនអាចធ្វើដំណើរចេញពីកន្លែងធ្វើការ និងចេញពីកន្លែងស្នាក់នៅរបស់ខ្លួនឡើយ ដោយអាចប្រឈមទៅនឹងអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ហើយក៏មិនអាចបញ្ចេញមតិយោបល់អ្វីបានដែរនៅក្នុងប្រទេសថៃ។

ជាមួយនឹងការកត់សម្គាល់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្រសួងការងារ បានចេញសេចក្តីថ្លែងការណ៍ចំពោះការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវទៅដល់អាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅលើអំពើហិង្សានានាដែលអាចកើតមានឡើង ព្រមទាំងចាត់វិធានការចំពោះការគំរាមកំហែង មិនបើកប្រាក់ខែដល់ពលករខ្មែរ ក្នុងគោលបំណង ដើម្បីទុកពលករខ្មែរឱ្យនៅបន្តធ្វើការដែលនេះខុសពីឆន្ទៈ របស់ពលករខ្មែរ។

ក្រសួងបានអំពាវនាវដល់បងប្អូនពលករខ្មែរដែលរងការរើសអើង ឬអំពើហិង្សាណាមួយ ឬមានការសង្ស័យ ឬទទួលបានព័ត៌មាន អំពីសកម្មភាពទាំងនេះនៅប្រទេសថៃ សូមទាក់ទងមកស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ ០២ ៩៥៧ ៥៨៥១ /០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ទូរសព្ទលេខ ០៨០ ៣៩៣៦៨៧៨/០៨៥ ០១២ ៣៦៦៨ – អនុព័ន្ធការងារនៅទីក្រុងបាងកក ទូរសព្ទលេខ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និងអនុព័នការងារនៅខេត្តស ០៦២ ០៨៩ ៨៩១៨/០៨០ ៨១០ ៥៥០៥ ការិយាល័យអង្គការអន្តរជាតិខាងការងារ ទូរសព្ទលេខ ០២ ២៨៨ ១២៣៤

ចំណែកការិយាល័យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ មានទូរសព្ទលេខ ០២ ៣៤៣ ៩៣០០/០១២ ៩៣២ ៩០០ មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក ទូរសព្ទលេខ ០២ ៥១៣ ៩២៤២ /០២ ៥១៣ ៨៩៥៩, នៅខេត្តឈៀងម៉ៃ ទូរសព្ទលេខ ០៥៣ ៨១១ ២០២/០៥៣ ២៧១ ៥៥១, និងនៅម៉េសិត ទូរសព្ទលេខ ០៥៥ ៥៣៥ ៩៩៤ / ០៥៥ ៥៣៦ ០១៥៕


ក្រសួងការងារ បានចេញសេចក្តីថ្លែងការណ៍ចំពោះការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ