
ក្រសួងការងារ បានចេញសេចក្តីថ្លែងការណ៍ចំពោះការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា មានការកើនឡើងនៃអំពើហិង្សា និងការគំរាមកំហែងទៅដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសថៃ ដែលបង្កឡើងដោយក្រុមជ្រុលនិយមថៃ