Close

ក្រសួងវប្បធម៌ថៃប្រាប់ពលរដ្ឋខ្លួន ថា កម្ពុជាមិនបានដាក់ស្នាដៃអក្សរសាស្ត្រថៃ ណាមួយក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូឡើយ

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ក្រសួងវប្បធម៌ថៃប្រាប់ពលរដ្ឋខ្លួន ថា កម្ពុជាមិនបានដាក់ស្នាដៃអក្សរសាស្ត្រថៃ ណាមួយក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូឡើយ ក្រសួងវប្បធម៌ថៃប្រាប់ពលរដ្ឋខ្លួន ថា កម្ពុជាមិនបានដាក់ស្នាដៃអក្សរសាស្ត្រថៃ ណាមួយក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូឡើយ

បាងកក៖ ក្រសួងវប្បធម៌នៃប្រទេសថៃបានចេញមុខបានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ពលរដ្ឋរបស់ខ្លួន ថា ប្រទេសកម្ពុជាបានលួចលាក់បញ្ចូលស្នាដៃអក្សរសាស្ត្រថៃចំនួន ២២ នៅក្នុងបញ្ជីអង្គការយូណេស្កូ (UNESCO) សម្រាប់ការទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបី។ នេះ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែកក្កដានេះ ។

ការបដិសេធរបស់ក្រសួងវប្បធម៌ថៃនេះ បានកើតមានឡើង ដើម្បីឆ្លើយតបទៅនឹងការរិះគន់ជាសាធារណៈ ដែលភាគច្រើនបង្កឡើងដោយការបង្ហោះតាមបណ្ដាញសង្គម។ កាលពីថ្ងៃអង្គារ ក្រសួងថៃបានចេញសេចក្ដីបំភ្លឺលម្អិត ដោយបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាមិនបានដាក់ស្នាដៃអក្សរសាស្ត្រថៃណាមួយ សម្រាប់ការចុះបញ្ជីនោះទេ។

ក្រសួងវប្បធម៌ថៃប្រាប់ពលរដ្ឋខ្លួន ថា កម្ពុជាមិនបានដាក់ស្នាដៃអក្សរសាស្ត្រថៃណាមួយក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូឡើយ

ក្រសួងពន្យល់ថា ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាបានស្នើ របាំព្រះរាជទ្រព្យ ដែលជាទម្រង់សិល្បៈសម្តែងបុរាណរបស់កម្ពុជា ហើយត្រូវបានយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីឆ្នាំ ២០០៣។

ក្រសួងក៏បានលើកឡើងពីអនុសញ្ញារបស់យូណេស្កូឆ្នាំ ២០០៣ ដែលកំណត់និយមន័យបេតិកភណ្ឌវប្បធម៌អរូបី ទៅលើដែនចំនួន ៥ រួមមាន៖ ប្រពៃណីផ្ទាល់មាត់ សិល្បៈសម្តែង ទំនៀមទម្លាប់សង្គម ចំណេះដឹងអំពីធម្មជាតិ និងសិប្បកម្មប្រពៃណី។ ក្រសួងបានសង្កត់ធ្ងន់ថា អក្សរសាស្ត្រមិនស្ថិតក្នុងចំណោមប្រភេទទាំងនេះទេ៕

ក្រសួងវប្បធម៌ថៃប្រាប់ពលរដ្ឋខ្លួន ថា កម្ពុជាមិនបានដាក់ស្នាដៃអក្សរសាស្ត្រថៃណាមួយក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូឡើយ