Close

អឺរ៉ុប១៨ប្រទេសសម្រេចផ្គត់ផ្គង់គ្រាប់កាំភ្លើងធំយ៉ាងហោចណាស់១លានគ្រាប់ទៀតឲ្យអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អឺរ៉ុប១៨ប្រទេសសម្រេចផ្គត់ផ្គង់គ្រាប់កាំភ្លើងធំយ៉ាងហោចណាស់១លានគ្រាប់ទៀតឲ្យអ៊ុយក្រែន អឺរ៉ុប១៨ប្រទេសសម្រេចផ្គត់ផ្គង់គ្រាប់កាំភ្លើងធំយ៉ាងហោចណាស់១លានគ្រាប់ទៀតឲ្យអ៊ុយក្រែន

បរទេស៖ បណ្តាប្រទេសអឺរ៉ុបសរុបចំនួន១៨ប្រទេសបានឈានទៅដល់ការព្រមព្រៀងគ្នាមួយកាលពីថ្ងៃចន្ទម្សិលមិញនាទីក្រុងប្រ៊ូស៊ែលប្រទេសប៊ែលហ្សិកដើម្បីអាចផ្គត់ផ្គង់គ្រាប់កាំភ្លើងធំយ៉ាងហោចណាស់១លានគ្រាប់ទៀតទៅឲ្យប្រទេសអ៊ុយក្រែន ឬមានតម្លៃសរុបប្រមាណជា២ពាន់លានអឺរ៉ូ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការបរទេសរបស់បណ្តាប្រជាជាតិក្នុងសហភាពអឺរ៉ុបចំនួន១៧បូករួមទាំងន័រវេសផងដែរ បានចុះហត្ថលេខាលើកិច្ចព្រម្រៀងដែលហៅឈ្មោះថា Fast-Track ដើម្បីអាចធ្វើការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទំហំ 155-millimeter ចំនួនយ៉ាងហោចណាស់១លានគ្រាប់ឲ្យអ៊ុយក្រែនក្នុងរយៈពេល២ឆ្នាំខាងមុខ។

ផែនការថ្មីនៃការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែននឹងប្រើប្រាស់វិធីសាស្ត្រក្នុងការដឹកជញ្ជូនកាន់តែលឿនជាងមុនដែលក្នងនោះកញ្ចប់ជំនួយនឹងត្រូវបែកចែកជា២ដំណាក់កាលដែលដំណាក់កាលដំបូងមានទំហំ១ពាន់លានអឺរ៉ូ ហើយអនុញ្ញាតឲ្យអ៊ុយក្រែនអាចស្នើសុំគ្រាប់កាំភ្លើងធំប្រភេទណាក៏បានដែលខ្លួនចាំបាច់ប្រើប្រាស់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ជាការឆ្លើយតបចំពោះការសម្រេចចិត្តកាលពីថ្ងៃចន្ទម្សិលមិញនេះ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ និងសរសើរយ៉ាងខ្លាំងទៅដល់ការសម្រេចចិត្តនេះដោយបានលើកឡើងថា វាគឺជាការសម្រេចចិត្តបែប Game Changing ដ៏សំខាន់មួយ។

រំលឹកដែរថា កាលពីខែកុម្ភៈ អ៊ុយក្រែនបានស្នើសុំអឺរ៉ុបនូវយគ្រាប់កាំភ្លើងធំត្រឹមតែ ៣៥,០០០គ្រាប់ប៉ុណ្ណោះសម្រាប់កងកម្លាំងរបស់ខ្លួនទប់ទល់ជាមួយនឹងការវាយប្រហារជាមួយនឹងរុស្ស៊ីពេញមួយឆ្នាំ២០២៣នេះ៕

អត្ថបទទាក់ទង