Close

ប៉ូឡូញ ទំនងជៀសមិនផុតពីការធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់នៅអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប៉ូឡូញ ទំនងជៀសមិនផុតពីការធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់នៅអ៊ុយក្រែន ប៉ូឡូញ ទំនងជៀសមិនផុតពីការធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់នៅអ៊ុយក្រែន

បរទេស៖ អគ្គរដ្ឋទូតប៉ូឡញប្រចាំនៅប្រទេសបារាំង លោក Jan Emeryk Rosciszewski កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសប៉ូឡូញនឹងគ្មានជម្រើសឡើយដើម្បីចូលរួមសង្គ្រាមនៅអ៊ុយក្រែនប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ី។

លោកមន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថាបក្នុងករណីដែលអ៊ុយក្រែនមិនអាចការពារ ឬទទួលបានសេរីភាពពីប្រទេសរុស្ស៊ីនោះ ប៉ូឡូញចាំបាច់នឹងចូលរួមនៅក្នុងកិច្ចការងារនេះជាមិនខាន។

សេចក្តីថ្លែងការណ៍របស់មន្ត្រីការទូតជាន់ខ្ពស់ប៉ូឡូញរូបនេះបានធ្វើឡើងកាលពីចុងសប្តាហ៍ដោយបញ្ជាក់ទៀតថា អស់រយៈពេលជាងមួយឆ្នាំរួចមកហើយ បញ្ហានេះគឺមិនមែនជាបញ្ហាដែលបង្កឡើងដោយអង្គការណាតូ ឬប៉ូឡូញ ឬបារាំង និងស្លូវ៉ាគីនោះដែរ ប៉ុន្តែវាគឺជាបញ្ហាដោយសារតែរុស្ស៊ីតែម្តង។

ជាចុងក្រោយលោកមន្ត្រីជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា បើប៉ូឡូញមិនធ្វើបែបនេះទេមានន័យថាថាតម្លៃជាមូលដ្ឋានរបស់យើង និងវប្បធម៌របស់យើង នឹងស្ថិតក្នុងគ្រោះថ្នាក់ និងការគំរាមកំហែង ដូច្នេះប៉ូឡូញនឹងគ្មានជម្រើសឡើយដើម្បីចូលរួមសង្គ្រាមនេះជាមួយនឹងអ៊ុយក្រែន។

គួរឲ្យដឹងដែរថា ប៉ូឡូញ ស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏សកម្មបំផុតរបស់អ៊ុយក្រែន ដោយកន្លងមកប៉ូឡូញបានបញ្ជូនសម្ភារៈយោធាចម្រុះ រួមទាំងរថក្រោះ និងបំណែកកាំភ្លើងធំ ដើម្បីគាំទ្រអ៊ុយក្រែន ហើយក្រៅពី​នោះ រុស្ស៊ីក៏បានចោទប្រកាន់ដែរថាទាហាន​ស៊ីឈ្នួល​ប៉ូឡូញ​បាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ជម្លោះ​នេះដែលមាន​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់រួចមកហើយ៕

អត្ថបទទាក់ទង