Close

មន្ត្រីចុះកែសម្រួលកំណាត់ផ្លូវរថភ្លើងចូលទៅព្រលានយន្តហោះ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រីចុះកែសម្រួលកំណាត់ផ្លូវរថភ្លើងចូលទៅព្រលានយន្តហោះ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់ មន្ត្រីចុះកែសម្រួលកំណាត់ផ្លូវរថភ្លើងចូលទៅព្រលានយន្តហោះ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់

ភ្នំពេញ៖ មន្ត្រីនៃកក្រសួងសាធានការ និងដឹកជញ្ជូន បានចុះ កែសម្រួលកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង់នៅលើទ្រូងផ្លូវ 105K និងការធ្វើឱ្យប្រសើរឡើងជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកនៅតំបន់ទំនប់កប់ស្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវដែក និងតំណាងក្រុមហ៊ុន Royal Railway ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។

មន្ត្រីចុះកែសម្រួលកំណាត់ផ្លូវរថភ្លើងចូលទៅព្រលនាយន្តហោះ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់

ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។ ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវនេះក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត។

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដាម្សិលមិញនេះ មានករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យសិស្សស្រី ម្នាក់បានស្លាប់ នៅលើកំណាត់ផ្លូវដែកដែលបន្ទាប់ពីផ្លូវដែកដែលឈប់ប្រើប្រាស់នេ តាមបណ្តោយផ្លូវតាំងក្រសាំង មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

មន្ត្រីចុះកែសម្រួលកំណាត់ផ្លូវរថភ្លើងចូលទៅព្រលនាយន្តហោះ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់