Close

រដ្ឋាភិបាលអាមេរិកតម្រូវឱ្យអ្នកចង់ទៅអាមេរិក ត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋាភិបាលអាមេរិកតម្រូវឱ្យអ្នកចង់ទៅអាមេរិក ត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់ រដ្ឋាភិបាលអាមេរិកតម្រូវឱ្យអ្នកចង់ទៅអាមេរិក ត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជូនដំណឹងថា រដ្ឋាភិបាលអាមេរិកតម្រូវឱ្យចង់ទៅអាមេរិកត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់ ដែលពួកគេបានប្រើប្រាស់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយលើទម្រង់ដាក់ពាក្យសុំទិដ្ឋាការ DS-160។

នៅលើបណ្តាញសង្គមហ្វេសបុកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសរសេរថា «ចាប់ពីពេលនេះតទៅ បេក្ខជនទាំងអស់ ដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទ F, M, ឬ J ត្រូវបានស្នើសុំឱ្យកែសម្រួលការកំណត់ឯកជនភាពលើគណនីបណ្តាញសង្គមទាំងអស់របស់ពួកគេទៅជា «សាធារណៈ» ដើម្បីសម្រួលដល់ការត្រួតពិនិត្យជាចាំបាច់ទៅលើអត្តសញ្ញាណ និងការអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក តាមច្បាប់របស់សហរដ្ឋអាមេរិក»។

រដ្ឋាភិបាលអាមេរិកតម្រូវឱ្យអ្នកចង់ទៅអាមេរិកត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់

ប្រភពដដែលសរសេរថា «យើងប្រើព័ត៌មានទាំងអស់ ដែលមានសម្រាប់ការត្រួតពិនិត្យពិច័យដើម្បីវិនិច្ឋ័យលើបេក្ខជនទាំងឡាយណា ដែលពុំអាចអនុញ្ញាតឱ្យចូលទៅកាន់សហរដ្ឋអាមេរិកបានក្នុងនោះរួមមានអ្នក ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិក»

បើតាមប្រភពដដែល ចាប់តាំងពីឆ្នាំ 2019 មក សហរដ្ឋអាមេរិកបានទាមទារឱ្យអ្នក ដែលដាក់ពាក្យសុំទិដ្ឋាការទាំងអស់ផ្តល់ឱ្យនូវអត្តសញ្ញាណក្នុងបណ្តាញសង្គម ដោយបញ្ជាក់នៅលើទម្រង់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍។

អ្នកដាក់ពាក្យសុំទិដ្ឋាការទាំងអស់ត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់ ដែលពួកគេបានប្រើប្រាស់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយលើទម្រង់ដាក់ពាក្យសុំទិដ្ឋាការ DS-160។ អ្នកដាក់ពាក្យត្រូវតែបញ្ជាក់ថាព័ត៌មានក្នុងពាក្យសុំទិដ្ឋាការរបស់ពួកគេគឺពិតប្រាកដ និងត្រឹមត្រូវមុនពេលពួកគេចុះហត្ថលេខា និងបញ្ជូន។

ការមិនបញ្ជាក់ព័ត៌មានបណ្តាញសង្គមនៅក្នុងពាក្យសុំទិដ្ឋាការអាចនាំឱ្យមានការបដិសេធមិនអោយទទួលបានទិដ្ឋាការ និងមិនអាចមានសិទ្ធិទទួលបានទិដ្ឋាការនាពេលអនាគត៕