Close

ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នៅថ្ងៃចុងសប្ដាហ៍នេះ

ដោយ៖ Chhan Sreyka ​​ | 24 ម៉ោងមុន ព័ត៌មានជាតិ
ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នៅថ្ងៃចុងសប្ដាហ៍នេះ ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នៅថ្ងៃចុងសប្ដាហ៍នេះ

សៀមរាប៖ បុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីដឹងគុណទន្លេសាប ដោយចលនាមហាជនឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ការពារសុខភាពបឹងទន្លេសាប ដោយត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត ឈប់បោះសំរាមគ្រប់ប្រភេទចូលទៅក្នុងទឹកបឹងទន្លេសាប ពិសេសសំរាមប្លាស្ទិក។

បើតាម លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា សម្រាប់បុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣នេះ រៀបចំឡើងក្រោមកិច្ចសហការគ្នារវាងរដ្ឋបាលស្រុក និងអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីជាច្រើន ដូចជា កម្មវិធីទស្សនាបឹងទន្លេសាប ការហែក្បួនទេសចរណ៍ ការបង្ហាញផលិតផលទេសចរណ៍ក្នុងឃុំកំពង់ភ្លុក ការដង្ហែតុក្កតាយក្ស ការប្រណាំងទូកលក្ខណៈកម្សាន្ត រួមជាមួយនឹងកម្មវិធីកម្សាន្ត និងអប់រំជាច្រើនទៀត។

ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នៅថ្ងៃចុងសប្ដាហ៍នេះ

លោកអភិបាលស្រុក លើកឡើងថា តាមរយៈព្រឹត្តការណ៍នេះដែរ និងក្លាយជាចំណែកមួយបន្ថែមទៀត ក្នុងជំរុញវិស័យទេសចរក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញនៅរដូវបៃតង ខណៈនៅតំបន់កំពង់ភ្លុកនារដូវនេះ កំពុងមានភាពទាក់ទាញខ្លាំងជាមួយទេសភាពបៃតង ជាមាត់បឹងទន្លេសាប។ ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយជំរុញផលិតផលក្នុងស្រុក ចេញទៅឱ្យភ្ញៀវទេសចរក៏តែស្គាល់ផងដែរ៕

ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នៅថ្ងៃចុងសប្ដាហ៍នេះ