Close

រដ្ឋមន្ត្រីទេសចរណ៍-អភិបាលខេត្តជាំងស៊ូពិភាក្សាលើការបង្កើនជើងហោះហើរត្រង់មកកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍-អភិបាលខេត្តជាំងស៊ូពិភាក្សាលើការបង្កើនជើងហោះហើរត្រង់មកកម្ពុជា រដ្ឋមន្ត្រីទេសចរណ៍-អភិបាលខេត្តជាំងស៊ូពិភាក្សាលើការបង្កើនជើងហោះហើរត្រង់មកកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូបានពិភាក្សាសិក្សាលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តជាំងស៊ូ និងខេត្តនានានៃប្រទេសចិន មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។

កិច្ចពិភាក្សានេះរវាងទ្វេភាគីស្តី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើឡើង នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥នាឱកាសនៃពិធីបើក “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ។

រដ្ឋមន្ត្រីទេសចរណ៍-អភិបាលខេត្តជាំងស៊ូពិភាក្សាលើការបង្កើនជើងហោះហើរត្រង់មកកម្ពុជា

ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តជាំងស៊ូ និងខេត្តនានានៃប្រទេសចិនឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តជាំងស៊ូក៏នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនក្នុងឆ្នាំ២០២៥ នេះ ដូចជាការរៀបចំព្រឹត្តិការណ៍ Cambodia Festival នៅខេត្តជាំងស៊ូ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ ព្រមទាំងជួយទាក់ទាញអ្នកវិនិយោគក្នុងខេត្តជាំងស៊ូឱ្យមកបណ្តាក់ទុននៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងបរិយាកាសវិនិយោគអនុគ្រោះ។

បន្ថែមលើនេះកិច្ចពិភាក្សាក៏ផ្តោតលើការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តជាំងស៊ូ ឱ្យមកទស្សនានិងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕

រដ្ឋមន្ត្រីទេសចរណ៍-អភិបាលខេត្តជាំងស៊ូពិភាក្សាលើការបង្កើនជើងហោះហើរត្រង់មកកម្ពុជា

អត្ថបទទាក់ទង