Close

ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មេផ្ទះឌីជីថល» ជំរុញដល់ភាពស្អាតនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មេផ្ទះឌីជីថល» ជំរុញដល់ភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មេផ្ទះឌីជីថល» ជំរុញដល់ភាពស្អាតនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin) ជំហានទី២ កម្មវិធី CHAKRA STEM APP នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ជំរុញដល់ភាពស្អាត ភាពបៃតងនិងចីរភាពនៅកម្ពុជា។ ពិធីនេះរៀបចំធ្វើក្រោមអធិបតីភាពលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។

នាឱកាសនោះ លោក អ៊ាង សុផល្លែត ថ្លែងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការរៀបចំ មេផ្ទះឌីជីថលរបស់ក្រសួងបរិស្ថាន ដើម្បីពន្លឿនការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពការងារខ្ពស់ សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មេផ្ទះឌីជីថល» ជំរុញដល់ភាពស្អាតនៅកម្ពុជា

លោកបន្ថែមថា ការដាក់ចេញរដ្ឋបាលឌីជីថល បាននិងកំពុងរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន មានមុំយុទ្ធសាស្រ្តស្នូល៣ គឺ រដ្ឋបាល បច្ចេកវិទ្យា និងផ្សព្វផ្សាយ ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់វិស័យរបស់ក្រសួងបរិស្ថាននេះ គឺផ្តើមចេញពីមនុស្សទៅឌីឌីថល ហើយដីជីថលនឹងបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ដោយសម្រួលការគ្រប់គ្រងឯកសារ និងលំហូរការងារ។ ធានាបានតម្លាភាព និងគណនេយ្យភាព ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកត់ត្រារាល់សកម្មភាព។ ជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យ និងជាមជ្ឈមណ្ឌលកណ្តាល។ រួមទាំងការបង្កើតបរិយាកាសការងារបែបឌីជីថល ឆ្ពោះទៅរកស្ថាប័នទំនើប៕

ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មេផ្ទះឌីជីថល» ជំរុញដល់ភាពស្អាតនៅកម្ពុជា