Close

កូនប្រុសរបស់ Ronaldo ស៊ុតបញ្ចូលទី ២គ្រាប់ ជួយ U15 ព័រទុយហ្គាល់ លើកពាន U15

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន កីឡា
កូនប្រុសរបស់ Ronaldo ស៊ុតបញ្ចូលទី ២គ្រាប់ ជួយ U15 ព័រទុយហ្គាល់ លើកពាន U15 កូនប្រុសរបស់ Ronaldo ស៊ុតបញ្ចូលទី ២គ្រាប់ ជួយ U15 ព័រទុយហ្គាល់ លើកពាន U15

កូនប្រុសរបស់តារាឆ្នើម Cristiano Ronaldo កីឡាករ Cristiano Junior បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ អាយុក្រោម១៥ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិក្រូអាត អាយុក្រោម១៥ឆ្នាំ ក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតមិត្តភាព U15 ។

នៅនាទីទី ១៣ កីឡាករ Cristiano Ronaldo Junior បានទាត់ជើងឆ្វេងយ៉ាងស្អាត ទម្លុះសំណាញ់ទី ដោយប្រើស្ទាយអបអរគ្រាប់បាល់ ‘Siuuuu’ របស់ឪពុករបស់ខ្លួន គឺកំពូលតារាឆ្នើម Cristiano Ronaldo ខណៈនេះជាគ្រាប់បាល់ទីមួយរបស់គេ ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីការបង្ហាញខ្លួនបាន ២ប្រកួត។ បន្ទាប់​មក​ រូបគេ​បានបន្ថែមគ្រាប់បាល់ទី២ ដែលកេីតឡេីងពីការ​ប្រេីក្បាល​តែត​យ៉ាងងាយស្រួល​ ដូច្នេះ​សរុបមក​ ការបង្ហាញ​ខ្លួន​ ២ប្រកួត​ដំបូង​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ Junior រកបាន​ ២គ្រាប់​។

កូនប្រុសរបស់ Ronaldo ស៊ុតបញ្ចូលទី២គ្រាប់ ជួយ U15 ព័រទុយហ្គាល់ លើកពាន U15

មែនទែនទៅ ដំបូងឡើយ មនុស្សជាច្រើនមានការងឿងឆ្ងល់ថា Junior ត្រូវបានជាប់ជម្រើសជាតិ ដោយសារតែឪពុករបស់គេជាវីរបុរសបាល់ទាត់ព័រទុយហ្គាល់ ប៉ុណ្ណោះ ប៉ុន្តែការបង្ហាញទម្រង់ទល់នឹងក្រូអាត បានបង្ហាញពីសក្ដានុពលមួយចំនួនរបស់កូនប្រុស Ronaldo។

ការប្រកួតមិត្តភាព U15 ដែលមានឈ្មោះថា Memory of Vlatko Markovic បានធ្វើឡើងនៅកីឡដ្ឋាន SRC Mladost ទីក្រុង Cakovec ប្រទេសក្រូអាត ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែឧសភា ដោយមានក្រុមចំនួន ៨។ ព័រទុយហ្គាល់ បានយកឈ្នះ ជប៉ុន ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតបើកឆាក បន្ទាប់មកបានស្មើជាមួយក្រិក និងបានយកឈ្នះក្រុមអង់គ្លេស ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងម្ចាស់ផ្ទះក្រូអាត។

គួរបញ្ជាក់ថា Cristiano Junior កើតក្នុងឆ្នាំ 2010 នៅទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក ដែលជាកូនប្រុសច្បងរបស់ Ronaldo ហើយអត្តសញ្ញាណរបស់ម្តាយរបស់គេ មិនត្រូវបានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។ ក្មេងប្រុសនេះ បានបង្ហាញសក្តានុពល នៅពេលដែលគាត់ស៊ុតបញ្ចូលទីបាន ៥៨គ្រាប់ និង Assists ១៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨ប្រកួត ជាមួយក្រុម U9 Juventus បន្ទាប់មក រូបគេបានលេងឱ្យក្រុមយុវជន Man Utd ហើយបច្ចុប្បន្ន ជាយុវជនរបស់ Al Nassr៕

កូនប្រុសរបស់ Ronaldo ស៊ុតបញ្ចូលទី២គ្រាប់ ជួយ U15 ព័រទុយហ្គាល់ លើកពាន U15