Close

លោក Zelensky ពិភាក្សាជាមួយលោក Vance នៅទីក្រុងរ៉ូម មុនការហៅទូរសព្ទរបស់លោក Trump និង លោក Putin

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Zelensky ពិភាក្សាជាមួយលោក Vance នៅទីក្រុងរ៉ូម មុនការហៅទូរសព្ទរបស់លោក Trump និង លោក Putin លោក Zelensky ពិភាក្សាជាមួយលោក Vance នៅទីក្រុងរ៉ូម មុនការហៅទូរសព្ទរបស់លោក Trump និង លោក Putin

អាមេរិក៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បានជួបពិភាក្សាគ្នានៅទីក្រុងរ៉ូម ខណៈដែលសេតវិមានបានជំរុញឱ្យបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។

តាមកាចុះផ្សាយរបស់សារព័ត៌មានបារាំង france24 ឱ្យដឹងថា នេះ គឺជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីមានការប្រើប្រាសសំដីខ្លាំងៗដាក់គ្នា នៅក្នុងការិយាល័យ Oval កាលពីខែកុម្ភៈ នៅពេលដែលលោក Vance បានចោទលោក Zelensky ថា “មិនគោរព” ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។

បើតាមប្រភពដដែល លោក Volodymyr Zelensky បានពិភាក្សាគ្នា ក្នុងរយៈពេលខ្លីមួយជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance នៅទីក្រុងរ៉ូមកាលពីថ្ងៃអាទិត្យ គឺនៅមុនពេលប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin ជួបពិភាក្សាគ្នាតាមទូរស័ព្ទ។

លោក Zelensky និង លោក Vance បានពិភាក្សាអំពី “ស្ថានភាពនៅផ្នែកខាងមុខ ការត្រៀមលក្ខណៈសម្រាប់ការសន្ទនា (Trump-Putin)) នៅពីថ្ងៃចន្ទនេះ លទ្ធភាពនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប្រសិនបើគ្មានលទ្ធផលទេ បទឈប់បាញ់។ នេះ បើតាមមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

លោក Trump កាលពីថ្ងៃសៅរ៍បាននិយាយថាលោកនឹងនិយាយជជែកគ្នាតាមទូរស័ព្ទជាមួយលោកពូទីនដើម្បីបញ្ចប់ “ការបង្ហូរឈាម” នៅក្នុងប្រទេសអ៊ុយក្រែនមួយថ្ងៃបន្ទាប់ពីការចរចាដោយផ្ទាល់ជាលើកដំបូងរវាងទីក្រុងម៉ូស្គូនិងទីក្រុង Kyiv ក្នុងរយៈពេលជាង ៣ ឆ្នាំមិនទទួលបានបទឈប់បាញ់៕

https://www.france24.com/en/europe/20250518-zelensky-sits-down-with-vance-in-rome-ahead-of-planned-trump-putin-call