Close

រំភើបណាស់! កីឡាការិនីជឺជីតស៊ូកម្ពុជា ម៉ាប់ សុខហួយ ដណ្ដើមបានខ្សែក្រវាត់មួយគ្រឿង ក្នុងព្រឹត្តិការណ៍ AFG Open Championship

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន កីឡា
រំភើបណាស់! កីឡាការិនីជឺជីតស៊ូកម្ពុជា ម៉ាប់ សុខហួយ ដណ្ដើមបានខ្សែក្រវាត់មួយគ្រឿង ក្នុងព្រឹត្តិការណ៍ AFG Open Championship រំភើបណាស់! កីឡាការិនីជឺជីតស៊ូកម្ពុជា ម៉ាប់ សុខហួយ ដណ្ដើមបានខ្សែក្រវាត់មួយគ្រឿង ក្នុងព្រឹត្តិការណ៍ AFG Open Championship

កាលពីរសៀលថ្ងៃ អាទិត្យ ទី ១៨ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ កីឡាការិនីជឺជីតស៊ូរបស់កម្ពុជា ម៉ាប់ សុខហួយ បានឈ្នះខ្សែក្រវាត់ Absolute Pro Championship ក្នុងព្រឹត្តិការណ៍ AFG Open Championship ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។

ព្រឹត្តិការណ៍ AFG Open គឺជាការប្រកួត Jiu-Jitsu ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលមានអត្តពលិកចូលរួមជាង ១០០០នាក់ មកពីទូរទាំងតំបន់ ខណៈសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនអត្តពលិក ទៅចូលរួមចំនួន ៦នាក់ ក្នុងនោះមានប្រុស ៣នាក់ និងស្រី ៣នាក់។

រំភើបណាស់! កីឡាការិនីជឺជីតស៊ូកម្ពុជា ម៉ាប់ សុខហួយ ដណ្ដើមបានខ្សែក្រវាត់មួយគ្រឿង ក្នុងព្រឹត្តិការណ៍ AFG Open Championship

មុនពេលឈ្នះខ្សែក្រវ៉ាត់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនីម៉ាប់ សុខហួយ បានប្រកួតជាមួយ Lucy Greenway ដែលជាកីឡាការិនីខ្សែក្រវាត់ខ្មៅមកពីប្រទេស Wales និងទទួលបានជ័យជំនះ ដោយពិន្ទុ បន្ទាប់ពីការប្រកួតពេញ ៨នាទី ។ នៅវគ្គផ្តាច់ព្រ័ត្រ សុខហួយ បានយកឈ្នះកីឡាការនីលំដាប់កំពូលរបស់ម៉ាឡេស៊ី Mia Foo ដោយពិន្ទុ បន្ទាប់ពីការប្រកួតរយៈពេល ៨នាទីទៀត។

គួរបញ្ជាក់ថា នេះជាខ្សែក្រវាត់ជើងឯក AFG លើកដំបូងបង្អស់របស់កម្ពុជា ដែលបានបង្ហាញពីសមត្ថភាពបច្ចេកទេស និងភាពហ្មត់ចត់ របស់កីឡាការិនី នៅលើឆាកអន្តរជាតិ៕

រំភើបណាស់! កីឡាការិនីជឺជីតស៊ូកម្ពុជា ម៉ាប់ សុខហួយ ដណ្ដើមបានខ្សែក្រវាត់មួយគ្រឿង ក្នុងព្រឹត្តិការណ៍ AFG Open Championship