Close

ប៉ាគីស្ថាន និងឥណ្ឌាចោទគ្នាទៅវិញទៅមកពីបទរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់

ដោយ៖ Chhan Sreyka ​​ | 21 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ប៉ាគីស្ថាន និងឥណ្ឌាចោទគ្នាទៅវិញទៅមកពីបទរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ាគីស្ថាន និងឥណ្ឌាចោទគ្នាទៅវិញទៅមកពីបទរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់

អាមេរិក៖ ប្រទេសប៉ាគីស្ថាន និងឥណ្ឌាបានចោទគ្នាទៅវិញទៅមកពីបទរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការឈានដល់កិច្ចព្រមព្រៀងមួយ ។ នេះ បើតាមការចុះផ្សាយរបស់ Sky News នៅព្រឹកថ្ងៃទី ១២ ខែឧសភានេះ ។

បទឈប់បាញ់គ្នារវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានត្រូវបានប្រារព្ធធ្វើនៅថ្ងៃអាទិត្យ ប៉ុន្តែ ក្រោយមកមានការផ្ទុះអាវុធដាក់គ្នានៅផ្នែកជាច្រើននៃតំបន់កាស្មៀរ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍ ។ យ៉ាងនេះ ក្តីប្រទេសទាំងពីរបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចពិភាក្សាដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន បានជួយធានាកិច្ចព្រមព្រៀងនេះ បន្ទាប់ពីសេតវិមានបានទទួលព័ត៌មានដែលគួរឱ្យព្រួយបារម្ភអំពីជម្លោះ ។

លោក Donald Trump ថ្លែថា ទីក្រុង Islamabad និង New Delhi បានយល់ព្រមបទឈប់បាញ់ «ពេញលេញ និងភ្លាមៗ» បន្ទាប់ពីកិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ប៉ាគីស្ថាន និងឥណ្ឌាចោទគ្នាទៅវិញទៅមកពីបទរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់

លោក Trump និយាយទៀតថា លោក មានមោទនភាពចំពោះតួនាទីរបស់សហរដ្ឋអាមេរិកដែលនាំឱ្យការប្រយុទ្ធគ្នាឈានដល់ទីបញ្ចប់ ទោះបីជាឥណ្ឌាមិនពេញចិត្តចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចាក៏ដោយ។

សូមរំលឹកថា ភាពតានតឹងនៃប្រទេសទាំងពីរបានកើនឡើង បន្ទាប់ពីមានការសម្លាប់អ្នកទេសចរកាលពីខែមុននៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ ករណីនេះ ប្រទេសឥណ្ឌាបានស្តីបន្ទោសប៉ាគីស្ថានចំពោះការវាយប្រហារនេះ ហើយបានចាប់ផ្តើម “ប្រតិបត្តិការ”សងសឹក កាលពីថ្ងៃពុធ នៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ។

យ៉ាងណាទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធការពាក់ព័ន្ធនឹងការសម្លាប់នេះ។ នៅក្នុងឥណ្ឌាភាគច្រើនប្រជាពលរដ្ឋកាន់សាសនាហិណ្ឌូ ។ ចំណែកប្រទេសប៉ាគីស្ថានៅភាគច្រើនកាន់សាសនាឥស្លាម និង គ្រប់គ្រងផ្នែកខ្លះនៃតំបន់កាស្មៀរ ប៉ុន្តែភាគីទាំងពីរបានអះអាងរៀងៗខ្លួនថា តំបន់នេះជាកម្មសិទ្ធិរបស់ខ្លួន ហើយ បានប្រយុទ្ធគ្នាចំណួន បីលើកមកហើយ ទាំងលើកនេះ៕

https://news.sky.com/story/india-pakistan-live-dozens-killed-as-india-launches-missile-strikes-on-pakistan-controlled-territory-13363087