ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ត្រិន ឌិញឃ្វី ចូលជួបពិភាក្សា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ត្រិន ឌិញឃ្វី នាយករងសាលាមធ្យមជាន់ខ្ពស់សន្តិសុខប្រជាជន១ និងគណៈប្រតិភូ ចូលជួបពិភាក្សា និងត្រួតពិនិត្យវាយតម្លៃការចុះកម្មសិក្សាបញ្ចប់វគ្គកម្រិតមធ្យម ជំនាញស៊ើបការណ៍សន្តិសុខរបស់សិក្ខាកាម វគ្គ Q3TC នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕