Close

មិនដល់មួយថ្ងៃផង! សំបុត្រវគ្គផ្ដាច់ព្រ័ត្រ AFC Challage League លើ App Online ២ម៉ឺនសំបុត្រ ត្រូវបានលក់អស់គ្មានសល់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ កីឡា
មិនដល់មួយថ្ងៃផង! សំបុត្រវគ្គផ្ដាច់ព្រ័ត្រ AFC Challage League លើ App Online ២ម៉ឺនសំបុត្រ ត្រូវបានលក់អស់គ្មានសល់ មិនដល់មួយថ្ងៃផង! សំបុត្រវគ្គផ្ដាច់ព្រ័ត្រ AFC Challage League លើ App Online ២ម៉ឺនសំបុត្រ ត្រូវបានលក់អស់គ្មានសល់

កាលពីថ្ងៃទី០១ ខែឧសភា ម្សិលមិញនេះ! ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសដាក់លក់សំបុត្រ សម្រាប់ចូលទស្សនាការប្រកួត AFC Challenge League វគ្គផ្តាច់ព្រ័ត្រ រវាងព្រះខ័នរាជស្វាយរៀង ជាមួយ FC Arkadag ជាផ្លូវការ ដោយក្នុងនោះ ត្រឹមតែមួយព្រឹកប៉ុណ្ណោះ សំបុត្រ E-ticket លើ App Online ចំនួន ២ម៉ឺនសំបុត្រ ត្រូវបានលក់អស់គ្មានសល់។

ការលក់សំបុត្រអស់យ៉ាងឆាប់រហ័សនេះ បានបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នក គាំទ្រចំពោះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏ដូចជាការទន្ទឹងរង់ចាំចង់ទស្សនាការប្រកួតដ៏សំខាន់ ក្នុងព្រឹត្តិការណ៍ AFC Challenge League នេះផងដែរ។

មិនដល់មួយថ្ងៃផង! សំបុត្រវគ្គផ្ដាច់ព្រ័ត្រ AFC Challage League លើ App Online ២ម៉ឺនសំបុត្រ ត្រូវបានលក់អស់គ្មានសល់

ទោះបីជាយ៉ាងណាក៏ដោយ បើតាមគេហទំព័រផ្លូវការរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសថា សំបុត្រធម្មតា(មិនមែន E-ticket លើ App Online) នៅមិនទាន់អស់នៅឡើយទេ ហើយមានលក់នៅទីតាំងមួយចំនួន ដូចជា៖ រោងភាពយន្ត Legend Cinema សាខាផ្សារទំនើប Eden Garden, ហាងលក់សម្ភារៈកីឡា Fan Sport និងនៅសួនច្បារវឌ្ឍនៈ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច។

សម្រាប់សំបុត្រទស្សនាការប្រកួត AFC Challenge League វគ្គផ្តាច់ព្រ័ត្រ ត្រូវបានបែងចែកលក់ជាពីរផ្នែក ពោលគឺតាម App Online ចំនួន ២០,០០០សំបុត្រ និងលក់តាមហាងផ្សេងៗទៀត ចំនួន ៣៣,000សំបុត្រ។

គួរបញ្ជាក់ថា ការប្រកួត AFC Challenge League វគ្គផ្តាច់ព្រ័ត្រ រវាងព្រះខ័នរាជស្វាយរៀង ជាមួយ FC Arkadag នឹងធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧ល្ងាច នាពហុកីឡដ្ឋានជាតិមរតកតេជោ៕


មិនដល់មួយថ្ងៃផង! សំបុត្រវគ្គផ្ដាច់ព្រ័ត្រ AFC Challage League លើ App Online ២ម៉ឺនសំបុត្រ ត្រូវបានលក់អស់គ្មានសល់