Close

បឹងកេត បន្តបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ៦ប្រកួតជាប់គ្នា ក្នុងរដូវកាលនេះ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន កីឡា
បឹងកេត បន្តបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ៦ប្រកួតជាប់គ្នា ក្នុងរដូវកាលនេះ បឹងកេត បន្តបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ៦ប្រកួតជាប់គ្នា ក្នុងរដូវកាលនេះ

កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្រុមបាល់ទាត់បឹងកេត បានប្រកួតចាញ់ ក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ០​ ទល់នឹង ១ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៤/២៥ ខណៈនេះ ជាការបរាជ័យចំនួន ៦ប្រកួតជាប់គ្នា របស់បឹងកេត ក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង។

ក្រុមបាល់ទាត់បឹងកេត ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Conor Nestor ហាក់ធ្វើមិនសូវបានល្អនោះទេ ក្នុងរដូវកាលនេះ ដោយអស់ឱកាសប្រជែងពានលីគកំពូលកម្ពុជាហើយ បន្ទាប់ពីការប្រកួតចំនួន២៨សប្ដាហ៍ ឈរនៅលេខរៀងទី៦ មានត្រឹមតែ ៣៤ពិន្ទុប៉ុណ្ណោះ ខណៈពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាពានមួយគត់ដែលបឹងកេត ដែលពួកគេមាននៅក្នុងដៃ។

បឹងកេត បន្តបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ៦ប្រកួតជាប់គ្នា ក្នុងរដូវកាលនេះ

ការបរាជ័យយប់មិញនេះ ជាបរាជ័យទី២ របស់បឹងកេត ក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ដោយចំណាយពេលមិនដល់មួយសប្ដាហ៍ផង ពោលគឺកាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រុមព្រះខ័នរាជស្វាយរៀង ទើបតែយកឈ្នះ បឹងកេត ១ទល់នឹង០ ដូចគ្នា នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ។

សរុបមក បូករួមទាំងការប្រកួតម្សិលមិញនេះ ក្រុមទាំងពីរនេះ ជួបគ្នាចំនួន៦ប្រកួតហើយ ក្នុងរដូវកាលនេះ គិតទាំងនៅលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយក្នុងនោះ ក្រុមនាគខៀវបឹងកេត មិនដែលស្គាល់រស់ជាតិឈ្នះ ព្រះខ័នរាជស្វាយរៀង ឡើយ ពោលគឺចាញ់ទាំង ៦ប្រកួត ហើយក្នុងចំណៅមនោះ មាន៤ប្រកួត ដែលស្វាយរៀង បិទមិនឲ្យ បឹងកេត ស៊ុតបំប៉ោងសំណាញ់ទីរបស់ខ្លួនឡើយ។

គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ កាលពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈ វិសាខា បានចំណាត់ថ្នាក់លេខ៣៕

បឹងកេត បន្តបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ៦ប្រកួតជាប់គ្នា ក្នុងរដូវកាលនេះ