Close

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីបុណ្យសពរបស់កីឡាករ ទេស សម្បត្តិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ កីឡា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីបុណ្យសពរបស់កីឡាករ ទេស សម្បត្តិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីបុណ្យសពរបស់កីឡាករ ទេស សម្បត្តិ

កាលពីល្ងាចថ្ងៃទី២១ ខែមេសា ម្សិលមិញនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ថាបនិកក្លិប និងលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា អមដំណើរដោយថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី របស់យើង បានអញ្ជើញ និងចូលរួមគោរពវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិ ដែលបានទទួលមរណភាព ក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ២២៖៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ។ ពិធីបុណ្យ ធ្វើឡើងនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវប្រធាន ព្រមទាំងក្រុមគ្រួសារបាល់ទាត់ វិសាខា ទាំងមូល បានសម្ដែងនូវសេចក្ដីអាឡេះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា ក៏ដូចជាការបាត់បង់នូវកូនបង្កើត កូនប្រសារ និងបងប្អូនជាទីស្រលាញ់ ហើយក៏ជាស្វាមី និងជាឪពុក ប្រកបដោយព្រហ្មវិហារធម៌។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីបុណ្យសពរបស់កីឡាករ ទេស សម្បត្តិ

ជាមួយគ្នានេះ កីឡាករបាល់ទាត់ជាច្រើនរូប ក៏បានមកចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ ដូចជាកីឡាករ ចាន់ វឌ្ឃនាកា និងកីឡាករល្បីៗជាច្រើនរូបទៀត ដើម្បីជាការចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា។

គួរបញ្ជាក់ថា ខ្សែការពារ ទេស សម្បត្តិ ដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាពក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

គួររំលឹកថា ខ្សែការពារវ័យក្មេង ទេស សម្បត្តិ បានចូលរួមជាមួយក្លិបបាល់ទាត់វិសាខា កាលពីខែ សីហា ឆ្នាំ២០២១ ។ មុនផ្លាស់មកកាន់វិសាខា ទេស សម្បតិ្ត ធ្លាប់ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី នឹងបានចូលរួមជាមួយ បឹងកេត ក្នុងរដូវកាល២០១៩ ហើយរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរដូវកាលដដែលនោះ និងជើងឯកលីគកំពូលកម្ពុជា៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីបុណ្យសពរបស់កីឡាករ ទេស សម្បត្តិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីបុណ្យសពរបស់កីឡាករ ទេស សម្បត្តិ