Close

កម្ពុជានឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥ – ២០២៨”

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជានឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥ – ២០២៨” កម្ពុជានឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥ – ២០២៨”

ភ្នំពេញ៖ នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ! រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥ – ២០២៨” ។

«យុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨» ត្រូវបានរៀបចំឡើងក្នុងគោលដៅបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុវកិច្ច ប្រកបដោយភាពរស់រវើក ប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក សំដៅពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច និងលើកកម្ពស់ការបំពេញអនុលោមភាព។

បើតាមក្រសួងសេដ្ឋកិច្ច សេចក្តីព្រាង យុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨ គឺមានចក្ខុវិស័យ ចូលរួមបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច តាមរយៈការផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែលមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាព ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បាមនដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង «យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨» ដោយមានចូលរួមរបស់រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធជាច្រើន និងថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួងស្ថាប័ននានា ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗជាច្រើនរូប។

កម្ពុជានដាក់ឱ្យអនុវត្តជាផ្លូវការនូវ "យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥ - ២០២៨"

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំនោះបានលើកឡើងពីសសរស្តម្ភ ៤ ក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថលដែលប្រទេសអភិវឌ្ឍបានប្រកាន់យករួមមានអត្តសញ្ញាណឌីជីថល;ការអនុញ្ញាតនិងការព្រមព្រៀង;lការផ្លាស់ប្តូរទិន្នន័យ; និង ប្រព័ន្ធទូទាត់ដែលមានលទ្ធភាពធ្វើប្រតិបត្តិការឆ្លងគ្នា។

លោកស្រីបណ្ឌិតក៏បានចែករំលែកទស្សនាទាន ទាក់ទងនឹងកិច្ចការមួយចំនួនដែលក្រសួង-ស្ថាប័នរដ្ឋអាចសហការជាមួយវិស័យឯកជនបាន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាកម្ម និងនិងបានស្នើពិនិត្យលទ្ធភាពបញ្ជាក់ពីគោលការណ៍ណែនាំច្បាស់លាស់អំពីការបើកលទ្ធភាពអោយមានកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងការអភិវឌ្ឍន៍សេវាអេឡិចត្រូនិចនៅក្នុងសេចក្តីព្រាងយុទ្ធសាស្រ្ត។

«ខ្ញុំបានចូលរួមប្រជុំអន្តរក្រសួង នៅក្រសួងសេដ្ឋកិច្ចនងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯ.ឧ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមនីរត្ន ដើម្បីពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ច ២០២៥_២០២៨។ យុទ្ធសាស្រ្តនេះមានគោលបំណងសម្រួលសេវាសាធារណៈ សម្រាប់ធុរកិច្ច ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធភាព។ យុទ្ធសាស្រ្តក៏បានប្រើប្រព័ន្ធបាគងដើម្បីជា ប្រព័ន្ធកន្លោង (backbone) សម្រាប់ការទូទាត់សេវាសាធារណៈ»។ នេះបើយោងតាមការសរសេររបស់លោកស្រីបណ្ឌិតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែមករា។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានព្យាករណ៍ថាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងសម្រេចបានទឹកប្រាក់ ១,១២៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ មានកំណើន១០% ធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់ ១ពាន់លានដុល្លារ។ ការលើកឡើងរបស់លោកស្រី ចម និម្មលធ្វើឡើងនៅក្នុងកម្មវិធីបើកពិពរ័ណ៍ពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៣ខែធ្នូ។

លោកស្រីថា៖«ចំណូលតាមរយៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា បានកើនឡើងដល់១ ០៩៧ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១ ១២៥លានដុល្លារនៅឆ្នាំ២០២៤។

ក្រសួងបានព្យាករណ៍ថា នៅឆ្នាំ២០២៧ ចំណូលតាមរយៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរំពឹងថានឹងឈានដល់ ១ ៧៧៨ លានដុល្លារ ជាមួយអត្រាកំណើនប្រមាណ១០%ក្នុងមួយឆ្នាំ»៕