Close

កម្ពុជា-ម៉ាឡេស៊ីកដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជា-ម៉ាឡេស៊ីកដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ កម្ពុជា-ម៉ាឡេស៊ីកដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២

ម៉ាឡេស៊ី៖ ប្រទេសកម្ពុជា និងម៉ាឡេស៊ីបានប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។

ពិធីប្រកាសដាក់ឱ្យដំណើការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៨ខែមេសាឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Dato’ Seri Abul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី ។

កម្ពុជា-ម៉ាឡេស៊ីកដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២

សេចក្តិប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជា បញ្ជាក់ថា តាមរយៈការដាក់ឱ្យដំណើរការនេះ ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសវា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិក នៃគម្រោង ដើម្បីស្តេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា។

ប្រភពដដែលបន្តថា ចំណែកឯប្រជាជនកម្ពុជាវិញ ក៏អាច ប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីស្កេនឃ្យូអរកូតរបស់ DuitNow នៅពេលធ្វើដំណើរទៅកាន់ប្រទេស ម៉ាឡេស៊ីផងដែរ ចាប់តាំងពីពេលដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ កាលពីខែកញ្ញា ឆ្នាំ២០២៤។ ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧ លាននាក់ នឹងមាន លទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្តល់នូវអត្ថប្រយោជន៍ សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។ អ្នកធ្វើដំណើរមកកាន់ប្រទេសទាំងពីរ អាចរីករាយជាមួយនឹង បទពិសោធន៍នៃការទូទាត់ឆ្លងដែនដែលឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់ដែលមានភាពងាយស្រួល។

កម្ពុជា-ម៉ាឡេស៊ីកដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២

ទាក់ទិននឹងបញ្ហានេះ លោក Dato’ Seri Abdul Rasheed Ghaflour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី បានមានប្រសាសន៍ថា៖ “ការធ្វើសមាហរណកម្មហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែបជាមួយប្រទេសជាសមាជិ អាស៊ាន កំពុងលេចចេញជារូបរាងជាបន្តបន្ទាប់ហើយ។ ស្របពេលដែលប្រទេសម៉ាឡេស៊ីជាប្រធាន អាស៊ាន ម៉ាឡេស៊ីមានសេចក្តីសោមនស្សរីករាយដែលបានអភិវឌ្ឍប្រព័ន្ធទូទាត់ដែលស្របទៅនឹងទស្សនៈវិស័យក្នុងការពង្រឹងការតភ្ជាប់ការទូទាត់ក្នុងតំបន់តាមរយៈឃ្យូអរកូត។

លោកបន្តថា អាជីវកម៌នតូច និងប្រជាជនទូទៅនៃបណ្តាប្រទេសជាសមាជិកអាស៊ាន បានត្រៀមខ្លួនទទួលយកអត្ថប្រយោជន៍ពី ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ។ យើងនឹងបន្តពង្រីកវិសាលភាពនៃការតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លងដែនបន្ថែមទៀតជាមួយដៃគូសហការទាំងក្នុងតំបន់និងអន្តរជាតិ ដើម្បីជំរុញការតភ្ជាប់បណ្តាញ ទូទាត់ដែលមានសុវត្ថិភាព និងប្រកបដោយបរិយាបន្ន។”
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ “គម្រោងអភិវឌ្ឍន៍នេះ មិនត្រឹមតែបង្កើនភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនប៉ុណ្ណោះទ ប៉ុន្តែថែមទាំងបានបង្ហាញនូវសក្តានុពលសម្រាប់ ១) ទេសចរណ៍ តាមរយៈការផ្ដល់លទ្ធភាពឱ្យ ប្រជាជនម៉ាឡេស៊ីអាចទូទាត់យ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ២) បរិយាបន្ន ហិរញ្ញវត្ថុ តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យម និងប្រជាជនទូទៅឱ្យ ចូលរួមក្នុងបណ្ដាញសេដ្ឋកិច្ចកាន់តែធំ និង ៣) ការធ្វើសមាហរណកម្មក្នុងតំបន់ តាមរយៈការសម្រេច បាននូវទស្សនៈវិស័យរបស់អាស៊ាន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមករវាងសហគមន៍តាម ប្រព័ន្ធឌីជីថល។

កម្ពុជា-ម៉ាឡេស៊ីកដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២

លោកស្រីបន្តថា គំនិតផ្តួចផ្តើមដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធផលបច្ចេកទេសនោះទេ តែនេះជា ស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។ ការណ៍នេះ បានបញ្ជាក់ពីស្មារតីប្តេជ្ញ របស់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរួមចំណែកបង្កើនភាពធន់ និងបរិយាបន្ននៃកំណើន សេដ្ឋកិច្ច ដោយធានាបានថា ទោះបីជាពាណិជ្ជករប្រកបអាជីវកម្មខ្នាតតូចបំផុតនៅកម្ពុជា ឬ ម៉ាឡេស៊ី ក៏ដោយ ក៏អាចមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាសកលបានផងដែរ។”
បើតាមលោកស្រីជា សេរី ធនាគារកណ្ដាលម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការយ៉ាងជិតស្និត ជាមួយដៃគូសហការក្នុងស្រុក ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនទ្វេភាគីរវាងប្រទេសទាំងពីរ។ ដៃគូសហការ ក្នុងការអភិវឌ្ឍការតភ្ជាប់ការទូទាត់ឆ្លងដែនទ្វេភាគីនេះ រួមមាន ធនាគារមេយប៊ែង ដែលជាធនាគារ ទំនាក់ទំនង និងជាធនាគារទូទាត់ ក្រុមហ៊ុនបណ្តាញទូទាត់ PayNet ជាប្រតិបត្តិករ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិកនៃប្រទេសទាំងពីរ។
ការតភា្ជប់ការទូទាត់ឆ្លងដែនតាមឃូអរកូតទ្វេភាគីនេះ ស្របតាមផែនទីមគ្គុទេសក៍ G20 សម្រាប់ ពង្រីកកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន។ កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងគាំទ្រដល់ការងារជា អាទិភាពក្នុងនាមប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ស្របទៅនឹងប្រធានបទ បរិយាបន្ន និងនិរន្តភាព៕

កម្ពុជា-ម៉ាឡេស៊ីកដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២